ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) ជាអ្វី? ប៉ុន្តែកុំបារម្ភជំងឺនេះពិតជាអាចបង្ការបាន!

22-Mar-2018 10:50 AM

រូបភាព


ដោយ: Uddam

ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល (Stroke) គឺជាមូលហេតុចំបងទីមួយនៃពិការភាពនៅទូទាំងសកលលោក ជាពិសេសលើមនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ។ ក្នុងរវាងកន្លះសតវត្សចុងក្រោយនេះ អត្រានៃជំងឺនេះមានការថយចុះ ប្រហែល 40ភាគរយនៅប្រទេសអភិវឌ្ឍន៍ តែមានការកើនឡើង ១០០ភាគរយ នៅបណ្តាប្រទេសដែលមានចំនូលទាប និងមធ្យម។

ដោយសារតែជំងឺនេះ ភាគច្រើន អាចមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យស្លាប់ ឬក៏បន្សល់នូវភាពពិការច្រើន ទោះបី បច្ចុប្បន្ននេះមានការព្យាបាលដោយ បច្ចេកវិទ្យាទំនើបៗក៏ដោយ ទើបមានការសិក្សាស្រាវជ្រាវជាច្រើន ដើម្បីស្វែងរកវិធីបង្ការកុំឲ្យកើតមានជំងឺនេះ។

កត្តាដែលអាចបង្កាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដែលយើងគ្រប់គ្នា អាចអនុវត្តន៍បានគឺ ការផ្លាស់ប្តូរទម្លាប់មួយចំនួនក្នុងជិវិតរស់នៅ ប្រចាំថ្ងៃរបស់យើង (Lifestyle change)។

ចុចអាន៖ វិធីធ្វើភេសជ្ជៈសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសុខភាពស្បែកស្អាតស្រស់ថ្លា!| Organic drink remedy for preventing stroke and healthy skin from vitamin A and C (English inside)

ក) របបអាហារដែលយើងទទួលទានរាល់ថ្ងៃ៖

– ត្រូវពិសាអាហារដែលមានជាតិអំបិលតិចបំផុត

– ពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនមុខ

– ត្រូវបញ្ចូលគ្រាប់ធញ្ញាជាតិទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើង។

វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយជំងឺ Stoke នេះ ដោយការទទួលទានអាហារសុខភាព (Healthy diet) អាចកាត់បន្ថយហារនិភ័យនេះបានដោយតាមរយៈ ការការពារជំងឺមួយចំនួនដូចជា:

– ជំងឺលើសឈាម

– ជំងឺទឹកនោមផ្អែម

– លើសជាតិខ្លាញ់

– ជំងឺធាត់

– និងជំងឺសរសៃឈាមបេះដូងជាដើម ។ល។

ចុចអាន៖ ខ្ញី មានអត្ថប្រយោជន៍ដ៏អស្ចារ្យការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីក កាត់បន្ថយអាការការចាញ់កូន ការកកឈាម ជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ ការពុលឡាន សម្រកក្បាលពោះ

ខ) តើត្រូវធ្វើលំហាត់ប្រាណបែបណា ទើបគ្រប់គ្រាន់និងត្រឹមត្រូវ?

ការធ្វើលំហាត់ប្រាណ គឺអាចកាត់បន្ថយជំងឺលើសឈាម និងមូលហេតុបង្កផ្សេងៗទៀត នៃជំងឺសរសៃឈាម។ យើងត្រូវធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ និងម្ដងៗមានរយៈពេលយ៉ាងតិច ៣០នាទី។

គ) កត្តាផ្សេងៗទៀត ដែលយើងត្រូវយកចិត្តទុកដាក់មានដូចជា៖

– ត្រូវរក្សាលំនឹងទម្ងន់ឲ្យបានសមស្រប

បុរស: រង្វង់ចង្កេះកុំឲ្យលើសពី ៩០ សង់ទីម៉ែត្រ

នារី: រង្វង់ចង្កេះកុំឲ្យលើសពី ៨០ សង់ទីម៉ែត្រ

BMI: សូមអោយតិចជាង ២៣គីឡូក្នុងមួយម៉ែតការ៉េ (< 23 Kg/m2)

– ត្រូវអញ្ជើញពិនិត្យ និងព្យាបាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺបេះដូងនិងសរសៃឈាមឲ្យបានត្រឹមត្រូវ

ចុចអាន៖ កុមារពេជ្រក្រហមជួយបង្កើនគ្រាប់ឈាមក្រហម ធ្វើឱ្យបាយបាន

សរុបសេចក្តីមក ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នា គប្បីថែរក្សាសុខភាពយើងឲ្យបានល្អ និងត្រូវធ្វើការពិនិត្យសុខភាពឲ្យ បានទៀងទាត់ជាមួយនិងក្រុមវេជ្ជបណ្ឌិតជំនាញ

“សូមចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយជំងឺគ្រោះថ្នាក់ សរសៃឈាមខួរក្បាល ពីព្រោះពិការភាព នាំឲ្យខាតបង់ធំធេងណាស់ ចំពោះជីវិតយើង គ្រួសារយើង និងសង្គមជាតិយើង។”

ចុចអាន៖ ព្យាបាលឈឺបំពង់ក ឬស្លេស្មក្នុងសួត តាមបែបធម្មជាតិ

ចុចអាន៖ ឱសថ​ធម្មជាតិ​នេះ​ជួយ​លាង​ឈាម​យ៉ាង​ពូកែ​

ចុចអាន៖ ឱសថធម្មជាតិព្យាបាលជំងឺស្ទះសរសៃឈាម

ចុចអាន៖ វិធីធ្វើភេសជ្ជៈជួយកាត់បន្ថយជម្ងឺសម្ពាធឈាមខ្ពស់