វិធីធ្វើភេសជ្ជៈសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសុខភាពស្បែកស្អាតស្រស់ថ្លា!| Organic drink remedy for preventing stroke and healthy skin from vitamin A and C (English inside)

910

*គ្រឿងផ្សំ/ Ingredients
-ការ៉ុត/ Carrots


-ខ្ញី/ Ginger

-ផ្លែប៉ោម/ Apple

វិធីធ្វើ/ Instruction៖
-ចិតផ្លែប៉ោមមួយ ការ៉ុតមួយ ខ្ញីមួយចំនួនជាចំណិតៗ/ slice one apple, one carrot, and some ginger into small pieces


-ដាក់ចូលម៉ាស៊ីនកិនផ្លែឈើ/ add all the ingredients into the mixer to extract juice


វិធីប្រើប្រាស់/ Dosage៖
-ពិសាមួយថ្ងៃ មួយកែវ នៅពេលព្រឹក រយៈពេលពីរសប្តាហ៍/ serve in a glass and enjoy once a day, preferably in the morning, for 2 weeks.


*កំណត់ចំណាំ/ REMARK:
– ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.
**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
Please check and consult with a doctor or a specialist before consuming. This natural medicine treatment can be used when there is no other choice.

អត្ថបទដោយ៖ អ៊ាង សុផល្លែត

អត្ថប្រយោជន៍របស់ការ៉ុត៖ ការ៉ុតជួយកែលំអសមត្ថភាពផ្តល់កំណើតរបស់បុរស

ការ៉ុតជាប្រភេទបន្លែដែលគេដឹងថា ផ្តល់អត្ថប្រយោជន៍ដល់ភ្នែក ។ ប៉ុន្តែយោងតាមការរកឃើញកាលពីពេលថ្មីៗដោយក្រុមអ្នកវិទ្យាសាស្ត្រ អាមេរិក ការ៉ុតមានអត្ថប្រយោជន៍មួយផ្សេងទៀតគឺជួយកែលំអសមត្ថភាពផ្តល់កំណត់ របស់បុរសដ៏មានប្រសិទ្ធភាព ។


នៅក្នុងការពិនិត្យមើលពីប្រសិទ្ធភាពរបស់ពពួកផ្លែឈើនិងបន្លែ លើសុខភាពទឹកកាមបង្ហាញថា ការ៉ុតមានប្រសិទ្ធភាពខ្លាំងជាងគេបំផុត ។ ការពិសោធរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Harvard University លើបុរសវ័យក្មេងប្រមាណ២០០នាក់រកឃើញថា ការ៉ុតមានប្រសិទ្ធភាពបំផុតទៅលើកម្លាំងចលភាពរបស់មេជីវិតឈ្មោល ពោលគឺ វាបានជួយជំរុញល្បឿនហែលទៅរកពងរបស់មេជីវិតឈ្មោលឱ្យកាន់តែលឿន ជាងពេលធម្មតាចន្លោះពី៦,៥%ទៅ៨% ។ នេះពីព្រោះ ការ៉ុតផ្ទុកសមាសធាតុឈ្មោះ Carotenoids ដែលក្រោយពីការទទួលទាន រាងកាយបានបំលែងមួយចំនួននៃសមាសធាតុនេះឱ្យទៅជាសមាសធាតុប្រឆាំង អុកស៊ីដកម្មជំរុញដល់សុខភាព ។


ចំណែក ដំឡូងបារាំងនិងត្រសក់ស្រូវក៏ត្រូវគេរកឃើញថា ជួយបង្កើនគុណភាពនិងបរិមាណទឹកកាមផងដែរ ប៉ុន្តែប្រសិទ្ធភាពនៅតែចាញ់មើមការ៉ុត ។
បញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា ចំពោះបុរសវ័យក្មេងមានសុខភាពល្អដែលទទួលទានសមាសធាតុ Carotenoids អាចធ្វើឱ្យល្អប្រសើរដល់ល្បឿនហែលនៃមេជីវិតរបស់ពួកគេខណៈរូបរាង មេជីវិតគឺរឹតតែល្អប្រសើរជាងមុនផងដែរ ។ ដូច្នេះ ទិន្នន័យនៃការរកឃើញរបស់យើងនៅពេលនេះបង្ហាញយ៉ាងច្បាស់ថា ទទួលទានរបបអាហារមានផ្ទុកសមាសធាតុ Carotenoids ផ្តល់ផលវិជ្ជមានចំពោះគុណភាពទឹកកាមបុរស។

ប្រភព៖ កោះសន្តិភាព

តើ​ខ្ញី​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​ខ្លះ​?

នៅពេល​ដែល​អ្នកមាន​អាការៈ​ដូចខាងក្រោម​នេះ អ្នក​អាច​យក​ខ្ញី​មក​ព្យាបាល​បាន ដោយ​មិន​ចាំបាច់​ញ៉ាំ​ថ្នាំ​ក៏​បាន​ដែរ​។ ដូចនេះ​តើ​មាន​ជំងឺ​អ្វី​ដែល​អាច​យក​ខ្ញី​មក​ព្យាបាល​បាន​នោះ​?
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ បើ​អ្នក​មាន​អា​ការៈតែងតែ​ក្អួត អ្នក​អាច​បៀម​ខ្ញី​មួយ​បន្ទះ​ក្នុង​មាត់​បាន នោះ​វា​នឹង​ជួយ​ព្យាបាល និង​ការពារ​អាការៈ​ក្អួត​នេះ​។​

​ប្រសិន​ជា​កូន​តែងតែ​ក្អែរ​ទឹកដោះ​ក្រោយពេល​ដែល​បៅ​រួច អ្នក​អាច​យក​ខ្ញី​ចំនួន​មួយ​ទៅ​ពីរ​បន្ទះ​ដាំទឹក​ញ៉ាំ រួច​ទើប​បំបៅ​ទឹកដោះ​កូន នោះ​អាការៈ​ក្អែរ​នេះ​នឹង​បាត់​។​


​ប្រសិន​ជា​ក្រពះ​អ្នក​រំលាយ​អាហារ​មិនបាន​ល្អ អ្នក​អាច​យក​ខ្ញី​ចិត​ជា​បន្ទះ​ដាំ​ជាមួយ​ពុទ្ធ្រា​ក្រហម​ដោយ​ចិតជា​បន្ទះ​ដូចគ្នា មួយ​ថ្ងៃ​ញ៉ាំ​ចំនួន​២​ដង​។​


​ក្រោយពេល​ដែល​អ្នក​ស្រវឹងស្រា​រួច ហើយ​មាន​អា​ការៈវិល​មុខ ឈឺក្បាល អ្នក​អាច​ដាំទឹក​ខ្ញី​ញ៉ាំ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ធូរស្រាល​ជាង​មុន​។​
​ប្រសិន​ជា​អ្នក​មាន​អង្គែរ​លើ​ក្បាល ឬ​ជ្រុះ​សក់​ច្រើន អ្នក​អាច​យក​ទឹក​ខ្ញី​ក្តៅ​អ៊ុនៗ​មក​កក់សក់​បាន​។

ប្រភព៖ ​កោះសន្តិភាព

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here