ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំខ្ទឹមសយកស្លឹកនៅលើដបទឹកក្រូច

27-Mar-2020 10:29 AM

រូបភាព


ដោយ: sophea

+សំភារដែលត្រូវមាន៖

-ដបចាស់ៗដែលគេបោះបង់ចោល-ទឹកស្អាត

-មើមខ្ទឹមស(យកចាស់)-ទឹកជីជំនួយឫស

+វិធីធ្វើ

-យកខ្ទឹមសរុំជាមួយស្បៃសរួចប្រោះទឹកឲ្យជោកទុករយៈពេល២ថ្ងៃ ២យប់រហូតដល់វាចេញពន្លក

-យកដបដាក់ទឹកស្អាតឲ្យពេញរួចលាយជាមួយទឹកជីជំនួយឫស១ស្លាបព្រា

-បន្ទាប់ធ្វើការកាត់ផ្នែកខាងក្រោមនៃមើមខ្ទឹមបន្តិច ដោយយកខាងផ្នែកមានពន្លកឡើងលើដាក់ពីលើដបដែលយើងបានដាក់ទឹកពេញលាយជាមួយទឹកជីនោះ

-បន្ទាប់មកទៀតយកដបទាំងនោះដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។