ឱសថបុរាណធម្មជាតិ
រូបភាព
ប្រភេទរុក្ខជាតិ: កន្ទួត
ផ្នែកប្រើប្រាស់: ឫស ដើម ស្លឹក
កន្លែងដាំដុះ: ច្រើនមានដាំ និងដុះនៅក្បែរផ្ទះ សំរាប់ហូបផ្លែ និងស្លឹកសំរាប់ហូបជាបន្លែ។ រសជាតិ ផ្លែមានរសជាតិជូរ ផ្អែម សាប ប្រើសំរាប់ជាថ្នាំបំបាត់ស្រេកទឹក។
លក្ខណៈរុក្ខជាតិ ៖ ជាចុល្លព្រឹក្ស មានកំពស់ពី ៤-៦ម គល់រលោង មែកស្រួយ គ្រើមៗដោយសរស្នាម ធាងរបេះជ្រុះ
ស្លឹក: ស្លឹកទោលដុះឆ្លាស់ទងរាងពងក្រពើស្រួចចុង ប្រវែងប្រហែល ៥-៧ស.ម ទទឹង ៣-៥ស.ម
ផ្កា: តូចៗពណ៌ក្រហមព្រឿងៗ ជាចង្កោមចេញតាមដើម តាមមែក ដែលមានស្នាមធាងរលេះ
ផ្លែ: ជាចង្កោមៗ ពណ៌លឿងតិចៗ នៅផ្លែមានចង្អូរ៣ មានគ្រាប់តែមួយ។
ការព្យាបាល ៖
-ផ្លែ: ជាថ្នាំត្រជាក់ ព្យាបាលក្អក។
-សំបកដើម: ព្យាបាល បូស ស្វាយ របួសចេញឈាម រមាស់ ឈឺធ្មេញ ឈឺភ្នែក រលាកត្រចៀកមានខ្ទុះ ក្អកមានស្លេស្ម៍ ស្ងោរងូតសំរាប់ព្យាបាលាចែងថ្ងៃ ។
-ឫស និងសំបកឬស: មានជាតិពុល ព្យាបាលរោគសើរស្បែក ដោយដាំទឹកលាងពីលើកន្លែងរមាស់ និងចែងថ្ងៃ។ បើផឹកត្រូវប្រើកំរិតតិចតួច ដោយប្រុងប្រយ័ត្នព្រោះមានជាតិពុល។
-ស្លឹក: ព្យាបាលគ្រុនក្ដៅ ស្ងោរងូតព្យាបាលចែងថ្ងៃ ឈាមអញ្ចាញធ្មេញ។
-ស្លឹក និងឫស: ឃាត់ឈាម រំលាយឈាមផ្ដុំ ធ្វើឲ្យឈាមរត់ស្រួល៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
សេចក្តីបញ្ជាក់៖ ខ្ញុំបាទ អ៊ាង សុផល្លែត (Eang Sophalleth) ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ។ ដូច្នេះ សូមបងប្អូនប្រុងប្រយ័ត្ន
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។