វិធីព្យាបាលឈឺបំពង់ក ឬស្លេស្មក្នុងសួត តាមបែបធម្មជាតិ

3655

អាការៈឈឺបំពង់ក ឬស្លេស្មក្នុងសួត មិនត្រឹមតែរំខានដល់ទទួលទានចំណីអាហារ និងពិបាកដង្ហើមប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមានបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរទៅៗ ប្រសិនបើមិនព្រមព្យាបាល ប៉ុន្តែ អ្នកមិនចាំបាច់ព្រួបារម្ភចំពោះបញ្ហាមួយនេះខ្លាំងពេកឡើយ ព្រោះអ្នកអាចព្យាបាលឲ្យជាសះស្បើយឆាប់បំផុត ដោយប្រើធាតុផ្សំធម្មជាតិតែប៉ុន្មានមុខប៉ុណ្ណោះ។


+ធាតុផ្សំ:
-ខ្ញីស្រស់ ៦ទៅ៧ចំណិត


-ទឹក ២កែវ
-ទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ


-ម្រេចកន្លះស្លាបព្រាកាហ្វេ


+របៀបធ្វើ:
-ដាំទឹកឲ្យពុះ
-ដាក់ខ្ញី និងគ្រាប់ម្រេចចូល
-រម្ងាស់រយ:ពេល១៥នាទី ដោយប្រើភ្លើងតិចៗ
-បន្ទាប់មក ត្រូវលើកចុះឲ្យត្រជាក់ សឹមបន្ថែមទឹកក្រូចឆ្មារតាមក្រោយ។
+របៀបប្រើប្រាស់
-អ្នកត្រូវទទួលទានល្បាយនេះពីរដងក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាចមុនពេលទទួលទានអាហារកន្លះម៉ោង។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)

ដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ yourstylishlife

អត្ថបទល្អបន្ថែម៖​ ខ្ញី ការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជំងឺមហារីក កាត់បន្ថយអាការការចាញ់កូន ការកកឈាម ជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរ៉ៃ!

* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖
-យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ
-ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់
-អាចពិសាម្តងប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ពិសាជាប្រចាំ១ថ្ងៃម្តង។

*អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖
– ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹម
ពីអាហារបានល្អ។
– ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។
– ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។
– ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។
– ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។


– ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។
– ជួយការពារពីជម្ងឺមហារីក។
– ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។
– ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ Green Ocean Society

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here