ឱសថ​ធម្មជាតិ​នេះ​ជួយ​លាង​ឈាម​យ៉ាង​ពូកែ​

1964

​* គ្រឿងផ្សំ​
​ ​- ខ្ជាយ ១ មើម (​ហាន់​កង់ៗ​)
​ ​- ខ្ទឹមក្រហម ១ មើម (​ហាន់​កង់ៗ​)


​ ​- រំដេង ១ មើម (​ហាន់​កង់ៗ​)


​ ​- ស្លឹកគ្រៃ ១ ទង


​ ​- ក្រូចសើច ១ គ្រាប់ (​ពុះ​ជា​ពីរ​ ឬ​បី​)


​ ​- ស្លឹក​ក្រូចសើច ១ សន្លឹក


​ ​- ស្លឹក​ជីរអង្កាម ១ សន្លឹក​

​ ​* វិធី​ធ្វើ 
​ ​-លាង​គ្រឿងផ្សំ​ទាំង ៧ មុខ​ឱ្យ​ស្អាត​

-ដាក់​គ្រឿងផ្សំ​ទាំងអស់​ក្នុង​ទឹក​មួយ​កំសៀវ​តូច ដាំ​ឱ្យ​ពុះ​។

*វិធីប្រើប្រាស់

-ពិសា​មួយថ្ងៃ​ឱ្យអស់​

– ស្អែក​ឡើង​ផ្សំ​ម្តងទៀត ពិសា​មួយអាទិត្យ​ពេញ

-លោកអ្នក​នឹងមាន​អារម្មណ៍​ធូរ​សរសៃសសូង​យ៉ាងច្រើន ក្រោយ​លាង​ឈាម​បាន​ស្អាត​រួចមក​នោះ​៕

——————————————-

**អានអត្ថបទមានប្រយោជន៍បន្ថែម៖ ជី​អង្កាម​​មាន​អត្ថប្រយោជន៍​​ព្យាបាល​​មហារីក​?**

សារជាតិ​មួយ​ចម្រាញ់​ពី​ស្លឹក​ជីរអង្កាម​អាច​ព្យាបាល​មហារីក​ដោយ​វិធី​បំផ្លាញ​សរសៃឈាម​ចិញ្ចឹម​ដុំ​គី​ស​-​តាម​ក្រុម​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​ Salford (​អង់គ្លេស​)​។ ​ប្រធាន​ក្រុម​ស្រាវជ្រាវ Alan McGown​ឲ្យដឹងថា យុទ្ធសាស្ត្រ​វាយលុក​របស់​សារជាតិ​ចម្រាញ់​នេះ​គឺ​បំបាត់​ប្រសិទ្ធភាព​សរសៃឈាម​ផ្គត់ផ្គង់​អុកស៊ីហ្សែន និង​សារជាតិ​បំប៉ន​ឲ្យ​ដុំ​គីស។  ដុំ​គី​សត្រូវ​បង្អត់​ឃ្លាន​នឹង​មិន​អាច​រីកចម្រើន និង​សន្សឹមៗ​ត្រូវកំទេច​។​

លោក McGown​សង្កត់ធ្ងន់​ថា ឧត្តមភាព​របស់​សារជាតិ​ចម្រាញ់​ពី​ជីរអង្កាម​ប្រៀប​នឹង​វិធី​ព្យាបាល​ប្រពៃណី​គឺ​លទ្ធភាព​ស្គាល់​គោលដៅ​វាយប្រហារ​-​មានតែ​សរសៃឈាម​ចិញ្ចឹម​កោសិកា​មហារីក​ទើប​ស្ថិតក្នុង​ក្រសែភ្នែក​របស់​សារជាតិ​នេះ។ សរសៃឈាម​របស់​ជាលិកា​ល្អៗ​ហាក់ដូចជា​មិន​គ្រោះថ្នាក់។​ លោក​និយាយថា សារជាតិ​ចម្រាញ់​នេះ​នឹង​ជា​សមាសធាតុ​សំខាន់​របស់​ថ្នាំ “​ឈ្លាសវៃ​” កំទេច​កោសិកា​មហារីក​ដោយ​មិន​ឥទ្ធិពល​ដល់​ជាលិកា​ល្អ។

ប្រសិន​ជោគជ័យ​នេះ​នឹង​ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​ថ្លៃថ្លា​ក្នុង​ការព្យាបាល​ជំងឺមហារីក​នៅ​ទាំង​មនុស្ស​និង​កូនក្មេង​។​ ​ប៉ុន្តែ​លោក McGown​ឲ្យដឹងថា “​នៅ​កិច្ចការ​ជាច្រើន​ត្រូវ​ធ្វើ​មុន​ពេល​វិធី​ព្យាបាល​ឈ្លាស​វៃ​​នេះ​ត្រូវបាន​អនុវត្ត​លើ​សរីរាង្គ​អ្នកជំងឺ​”​។​ បច្ចុប្បន្ន​លក្ខណៈ​ប្រសិទ្ធភាព​របស់​សារជាតិ​ចម្រាញ់​ជីរអង្កាម​ត្រូវបាន​អះអាង​លើ​កោសិកា​មហារីក​សួត និង​សុដន់​ក្នុង​បន្ទប់ពិសោធន៍​”៕`

ប្រភព៖ វាយោ

——————————————-

>>>  ក្រូចសើច ជួយបំបាត់អង្គែ បណ្តុះ និងបំបាត់សក់ជ្រុះ លាងសំអាតឈាម បង្កើនប្រពន្ធការពារខ្លួនឲ្យរឹងមាំ ជួយឲ្យគេងលក់ស្រួល បំបាត់ខ្យល់ចាប់វិលមុខ ក្អកស្លេស ចុកពេលមានរដូវ
ស៊ែរចែកគ្នាដឹងផង! >>>

១/ រូបមន្តបំបាត់អង្គែ៖
ក្រូចសើច១ ផ្លែ យកទៅដុតរួចច្របាច់យកទឹកយកទៅឈ្លីស្បែកក្បាលទុកចោល3-4 នាទី រួចលាងទឹកចេញ។

២/រូបមន្តបណ្តុះ និងបំបាត់សក់ជ្រុះ៖
-ក្រូចសើច៣-៤ ផ្លែ ច្របាច់យកទឹក ប្រេងដូង ១ស្លាបព្រាកាហ្វេ ក្រឡុកឲ្យចូលគ្នា
យកមកញីសាច់ក្បាល និងសក់ អប់ទុក ១៥ នាទី រួចលាងចេញ ធ្វើដូច្នេះ ១អាទិត្យ
នឹង ចាប់ផ្តើមបានផល ។

៣/រូបមន្ត ភេសជ្ជៈក្រូចសើច លាង សំអាតជាតិពុល និង ខ្លាញ់ក្នុងឈាម៖ ( Cholesterol
-ក្រូចសើច ១ផ្លែ ចិតសំបក ច្របាច់យកទឹក លាយ សូដា ១កំប៉ុង ពិសារាល់ព្រឹក
ងើបពីគេង។

៤/ រូបមន្ត ភេសជ្ជៈក្រូចសើច សំរាប់សុខភាពមាំមួន និងកំចាត់ជាតិពុល៖
-ផ្លែក្រូចសើច ៤-៥ ផ្លែចិត្តសំបក ច្របាច់យកទឹក
-អំបិល ១ចឹប
-ទឹកឃ្មុំ ( តាមចំណូលផ្អែមតិចឬ ច្រើន )
-ទឹកកក
យកគ្រឿងផ្សំទាំងអស់ចាក់ចូលម៉ាសុីនក្រឡុក ឲ្យម៉ត់ រួចចាក់ដាក់កែវជាការស្រេច ។

– ក្រូចសើចអាចបង្កើនប្រពន្ធការពារខ្លួនឲ្យរឹងម៉ាំ ប្រឆាំងជម្ងឺមហារីក ប្រេងក្រូចសើចជួយបន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល , បំប៉នបេះដូង បំបាត់ខ្យល់ចាប់វិលមុខ។

*វិធីធ្វើ៖

-សំបកផ្លែក្រូចសើចស្ងួត ហាន់១ ស្លាបព្រាបាយ ឆុងទឹក១កែវពិសាជាប្រចាំ។
– ក្អកស្លេស៖ យកផ្លែអាំងភ្លើងឲ្យទន់រួចច្រចាប់បន្តក់ចូលកបន្តិចម្តង លាងសំអាតឈាម បំបាត់ជាតិពុល ចុកពេលមានរដូវ។
– ស្លឹកក្រូចសើចអាចលទប់ស្កាត់ការរាលដាលនៃជំងឺមហារីក បានដោយសារស្លឹកក្រូចសើចបរិបូណ៌ដោយ បេតាការ៉ូទីន ( Betacarotine )។
ប្រភព៖ The Memories


៥/ ជួយធ្វើឱ្យសក់លោកអ្នកស្រស់ស្អាត ភ្លឺរលោង មានទម្ងន់រស់រវើកក្នុងរយៈពេលខ្លី៖


ទឹកក្រូចសើច៖ ផ្សំឡើងពីផ្លែក្រូចសើច និងទឹកស្អាត ១លីត្រប៉ុណ្ណោះក៏ជួយធ្វើឱ្យសក់ មានសភាពភ្លឺរលោងស្អាតបានដែរ។
*គ្រឿងផ្សំមានដូចជា:
ផ្លែក្រូចសើច ១គីឡូក្រាម ទឹក1លីត្រ
*វិធីធ្វើៈ

-នាំយកផ្លែក្រូចសើចទៅលាងទឹកឱ្យស្អាត ហើយចិតវាទាំងសម្បកឱ្យចេញជាចំណិតៗតូចៗល្មម។

-យកទៅដាក់នៅក្នុងឆ្នាំងដែលមានទឹកស្អាតចំណុះ១លីត្រ

-រួចយកវាទៅស្ងោរប្រមាណជា១៥នាទី។

-ក្រោយមកដួសវាទុកឱ្យត្រជាក់ សឹមយកវាទាំងទឹកទាំងផ្លែទៅដាក់ក្នុងម៉ាស៊ីនក្រឡុក ក្រឡុកវាឱ្យម៉ត់។

-បន្ទាប់មកយកក្រណាត់សស្អាតមកច្រោះយកកាកវាចេញ រួចយកទៅដាក់ចំហុយ ឬរំងាស់ភ្លើងតិចៗរហូតវារលាយក្លាយទៅជាក្រែមចាំលើកវាទុកឱ្យត្រជាក់ ហើយច្រកចូលទៅក្នុងដប បិទគម្របឱ្យជិត។ ធ្វើបែបនេះ អាចរក្សាទុកបានយូររយៈពេល ដល់ទៅ៣-៦ខែ។


ចែករំលែកដោយ៖ អ៊ាង សុផល្លែត

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

——————————————-

>>>>ខ្ញី បំផ្លាញជាតិពុលក្នុងខ្លួន>>>

-សារៈប្រយោជន៍របស់ខ្ញី៖ខ្ញីត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃរុក្ខជាតិដែលល្អបំផុតសម្រាប់ការបំបាត់ជាតិពុលក្នុងរាងកាយនិងអាហារ។ វាក៏ជាគ្រឿងទេសដែលជួយដល់សុខភាពខ្លាំង មិនតែប៉ុណ្ណោះត្រូវបានចាស់សម័យដើម ប្រើវាធ្វើជាឱសថបុរាណរាប់ពាន់ឆ្នាំមកហើយ ដោយសារតែវាមានប្រសិទ្ធភាពក្នុងការប្រឆាំងអុកស៊ីតកម្ម, ដំបៅ និងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក។

-សមាសធាតុ Gingerol និង Shogaol ដែលមានក្នុងខ្ញី មានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល និងការពារកុំអោយមានការជាប់សាច់ដុំរលីងថែមទៀតផង។ ម្យ៉ាងទៀតបើសិនជាយើងយកខ្ញីមកដាំទឹកងូត វានឹងជួយជម្រះជាតិអំបិលនិង កំចាត់ជាតិពុលនៅលើស្បែក​ ហើយម្យ៉ាងទៀតជម្រុញអោយរាងកាយរបស់អ្នកនិងក្នុងពេលដូចគ្នានេះដែរវាអនុញ្ញាតឱ្យមានច្រកចូលនៃម៉ាញេស្យូមនិងស៊ុកផាតចូលទៅក្នុងរាងកាយតាមរន្ធញើស។

*គ្រឿងផ្សំ៖

-ខ្ញីមួយមើម

-សាច់ជូរ ១ពែង ( ម៉ាញេស្យូមស៊ុលផាត​)

*វិធីធ្វើ៖

យកសខ្ញី និងសាច់ជូរទៅដាក់ក្នុងទឹក ហើយដាំអោយពុះរួចទុកអោយក្ដៅឧណ្ឌៗ ឬក៏អ្នកអាចយកទឹកដែលដាំពុះទៅលាយជាមួយទឹកត្រជាក់ដើម្បីកាត់បន្ថយកំដៅក៏បាន បន្ទាប់មកដូតទឹកដែលក្ដៅឧណ្ឌៗ នោះរយៈពេលពី១៥ទៅ២០នាទី។

**អានអត្ថបទមានប្រយោជន៍បន្ថែម៖អត្ថប្រយោជន៍របស់ខ្ញីចំពោះសុខភាព**
» ទឹកខ្ញី ជួយការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង

ជួយការពារពីជម្ងឺមហារីក កាត់បន្ថយអាការការចាញ់កូន

កាត់បន្ថយការកកឈាម កាត់បន្ថយជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ

 

* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖

– យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ

– ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់

– អាចពិសាប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកករតាមចំណូលចិត្ត ពិសាជាប្រចាំមុនពេលចូលគេង។

* អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖

– ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹមពីអាហារបានល្អ។

– ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ ការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយការឆ្លងបាក់តេរីនៅក្នុងក្រពះនិងជួយកាត់បន្ថយការរលាកបំពង់ក។

– ជួយកាត់បន្ថយអាការផ្តាសាយ និងអាការតានតឹង។

– ជួយកាត់បន្ថយឥទ្ធិពលកាំរស្មី UV មកលើស្បែករបស់យើង។

– ជួយកាត់បន្ថយជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។

 

– ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម ខ្ញីអាចជួយកាត់បន្ថយជាតិប្រូតេអ៊ីននៅក្នុងទឹកនោម និងកាត់បន្ថយជាតិខ្លាញ់នៅក្នុងសរសៃឈាម ដែលធ្វើឲ្យឈាមធ្វើចលនារបត់បានល្អ និងជួយកាត់បន្ថយជាតិកូឡេស្តេរ៉ុល។

– ជួយការពារពីជម្ងឺមហារីក។

– ជួយកាត់បន្ថយអាការការចាញ់កូន ពិសារទឹកខ្ញីមួយពែង ជាមួយនឹងទឹកឃ្មុំមួយចំនួននឹងជួយកាត់បន្ថយការចាញ់កូន។

– ជួយកាត់បន្ថយការកកឈាម វាជួយធ្វើឱ្យប្លាកែតឈាមស្អិតតិចដែលជួយកាត់បន្ថយការប្រឈមនៃការក្រិនរឹងសរសៃឈាម។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ blogsnaturalnews

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here