ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំខ្ទឹមស

25-Aug-2017 12:14 PM

រូបភាព


ដោយ: Uddam

១.  ការត្រៀមពូជដាំ

–    ហាលពូជខ្ទឹមស រយៈពេល ១ខែ

* ផ្ទៃដីទំហំ ៧អា ដាំពូជអស់ចំនួន ១៧គ.ក។

២.  ការរៀបចំដី និងការដាំ

–  ភ្ជួររាស់ដី និងហាលឱ្យឆ្អិន

–  លើករងទទឹង ១ម បណ្តោយតាមទំហំដី និងកម្ពស់ ២.៥តឹក។

៣. ការរៀបចំដាំ

–   ដាក់ជីលាមកសត្វពុកផុយពី ១,៥-២គ.ក្រ/ម២ ទ្រាប់បាតរង

–  កប់មើមខ្ទឹមជម្រៅរាក់ៗ រួចលុបដីពីលើ

– ទុកចន្លោះដាំពីមួយគ្រាប់ទៅមួយគ្រាប់ ប្រវែង ២តឹក

៤.  ការថែទាំ

– ស្រោចទឹកឱ្យជោក ក្រោយដាំ និងពេលខ្ទឹមដុះ

–  កាត់ចំបើងខ្លីៗ គ្របលើរងតាមចន្លោះគុម្ព

–  ស្រោចទឹកមួយថ្ងៃ២ដង ព្រឹក និងល្ងាច

–  ជ្រំដី ដកស្មៅ ។

៥.  ការប្រមូលផល

–  ចាប់ពី ៣ខែឡើង អាចប្រមូលផលបាន

* ផ្ទៃដី ៧អា អាចប្រមូលផលបាន ៥៦០គ.ក្រ៕

 

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

ទាញយក សៀវភៅកសិកម្មបៃតង ភាគ១ ៖ http://eangsophalleth.com/index/1951

អានអត្ថបទបន្ថែមទាក់ទងនឹងកសិកម្ម ឱសថបុរាណខ្មែរ បរិស្ថាន និងអក្សរសាស្ត្រខ្មែរ http://eangsophalleth.com/ ឬ facebook: https://www.facebook.com/SOPHALLETH/