ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ដាំដើមចំប៉ីក្រហមនៅផ្ទះតែអ្នកមានដឹងទេថា ចំប៉ីក្រហមជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះបាន!

21-Aug-2018 09:47 AM

រូបភាព


ដោយ: Uddam

រុក្ខជាតិ៖ ចំប៉ីក្រហម

ផ្នែកប្រើប្រាស់៖ ស្លឹក ផ្កា គ្រាប់ សំបកដើម ។

កន្លែងដាំដុះ៖ ដាំនៅតាមសួន។ បន្តពូជដោយគ្រាប់ មែក។

លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សមានកំពស់ ៣-៦ម មានមែកច្រើន ដើមមានជ័រពណ៌ស។

 

ស្លឹក៖ ដុះឆ្លាស់ទងជារង្វង់ បន្ទះស្លឹកធំរាងទ្រវែង ស្រួចចុង  មានលេចទ្រនុងចេញច្បាស់។

ផ្កា៖ ​កញ្ចុំផ្កាចេញនៅចុងមែក មានទងវែង មានពណ៌ក្រហម មានក្លិនក្រអូប មាន ៥ត្របក។

ផ្លែ៖ ជាកួររាងមូលដូចត្រល់ ពេលទុំប្រេះបែក។

 

ការព្យាបាល៖

-ស្លឹក៖ ស្លឹករោលភ្លើង យកមកស្អំហើម ឆុងទឹកក្តៅផឹកព្យាបាលហឺត។

 

-ផ្កា៖ ព្យាបាលគ្រុនចាញ់ ក្អក ជំនួយសួត។

-គ្រាប់៖ បន្ទន់លាមក រើម ស្វាយ។

 

-សំបកដើម៖ បញ្ចុះលាមក ដាំផឹកព្យាបាលប្រមេះទឹកបាយ គ្រុន បញ្ចុះទឹកនោម។

កំរិតប្រើ៖

-ផ្កា ប្រើពី ១០-១៥ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។

-ស្លឹក សំបកដើម ប្រើពី ១៥-៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ