ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំឆៃថាវឱ្យមានរសជាតិផ្អែមជាងធម្មតា

25-Aug-2017 03:44 PM

រូបភាព


ដោយ: Uddam

ដំណាំឆៃថាវងាយដាំ ត្បិតជាបន្លែមើមដែលចូលចិត្តអាកាសធាតុត្រជាក់បន្តិច មិនក្តៅហែង។ បើបានដីធូរលាយខ្សាច់ ឆៃថាវនឹងរហ័សធំ ពិសេសឆៃថាវ ជាដំណាំដែលត្រូវការទឹកច្រើន។

ឆៃថាវមានពីរប្រភេទ គឺពូជមានរយៈពេល ៦០ថ្ងៃ និង ៤៥ថ្ងៃ។ ពូជ ៦០ថ្ងៃ ភាគច្រើនគេដាំនៅរដូវ ប្រាំង និងពូជ ៤៥ថ្ងៃ ដាំនៅរដូវវស្សា ប៉ុន្តែពូជទាំង ពីរនេះ កំពុងពេញនិយមលើទីផ្សារប្រចាំថ្ងៃដូចគ្នា។

១.ការរៀបចំដី

–   បាចជីលាមកសត្វលាយផេះ ឬជីកំប៉ុស

–   ហាលដីចោល ១សប្តាហ៍

–   គួរភ្ជួរដីយ៉ាងហោច ៣-៤លើក ឱ្យដីធូរ និង​ ងាយជ្រាបទឹក

–   លើករងទទឹង ១.៨ម បណ្តោយតាមទំហំដី កម្ពស់ ១តឹក

 

២. របៀបដាំ

  • វិធីទី១

–   ជីករណ្តៅទំហំ ១តឹក ជម្រៅរាក់ៗ​(ប្រហែល១ចំអាមដៃ)

–   ដាក់គ្រាប់ពូជ ២-៣គ្រាប់ ក្នុងមួយរណ្តៅ

  • វិធីទី២

–   ព្រោះគ្រាប់ពូជលើរង

–   បាចជីលាមកសត្វឱ្យលុបគ្រាប់ពូជ ប្រមាណ ១ថ្នាំងម្រាមដៃ

–   គ្របចំបើង ឬស្មៅស្ងួតស្តើងៗមួយស្រទាប់

–   ពេលដុះស្លឹកមួយដើម ៥សន្លឹក ដកដើមដែលមិនល្អចោល

–   ទុកចន្លោះពីមួយដើមទៅមួយដើម ប្រមាណ ១ចំអាម ឬ ៣តឹក។

 

៣. ការថែទាំ

–   ស្រោចទឹក ១ថ្ងៃ ម្តង ពេលថ្ងៃ ខែប្រាំង។ ជាធម្មតាគ្រាន់តែស្រោចទឹកឱ្យសើមៗប៉ុណ្ណោះ

–   បោចស្មៅ ជ្រួយដី ។

៤.ការប្រមូលផល

–   ៤៥ ឬ ៦០ថ្ងៃ អាចប្រមូលផលបាន។ រយៈពេលនៃការប្រមូលផលអាស្រ័យលើពូជដែលដាំ។

* ឆៃថាវមានរសជាតិផ្អែមជាងធម្មតា ដោយសារការប្រើប្រាស់ជីធម្មជាតិ មិនប្រើជីគីមី។

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

ទាញយក សៀវភៅកសិកម្មបៃតង ភាគ១ ៖ http://eangsophalleth.com/index/1951

អានអត្ថបទបន្ថែមទាក់ទងនឹងកសិកម្ម ឱសថបុរាណខ្មែរ បរិស្ថាន និងអក្សរសាស្ត្រខ្មែរ http://eangsophalleth.com/ ឬ facebook: https://www.facebook.com/SOPHALLETH/