ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
ធ្វើមេជីកាច់ងាយៗតែមានគុណភាពខ្ពស់ ចំណាយអស់តិចបំផុត។ មេជីនេះសម្រាប់យកទៅធ្វើជីផ្សេងទៀត។
ធាតុផ្សំមានដូចជាទឹកដូង 2ផ្លែ ទឹកដោះគោជូរ ១ដប កាកស្ករ ឬទឹកស៊ីអ៊ីវផ្អែម ១ស្លាបព្រា ទឹកតាប៉ែស១ស្លាបព្រា ឬមេតាប៉ែ 1គ្រាប់តូច។
របៀបធ្វើ៖
-ចាក់ទឹកដូងដាក់ដប បន្ទាប់មកចាក់ទឹកដោះគោជូរ ទឹកតាប៉ែ និងទឹកស៊ីអ៊ីវផ្អែមក្រឡុង រួចកូរឲ្យសព្វ
-ផ្អាប់ទុក៧ថ្ងៃអាចប្រើបាន។
*ហាមបើគំរប។
កំរិតប្រើ1:1000 (ជី១លីត្រ លាយទឹកធម្មតា ១០០០លីត្រ)
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត
អត្ថបទទាក់ទងៈ វិធីធ្វើជីអរម៉ូន ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន