វិធីធ្វើជីអរម៉ូន ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន

2005

វិធីធ្វើជីអរម៉ូន សម្រាប់ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទ ចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន! មិនសាកមិនដឹង! សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង
+ធាតុផ្សំមាន
១.ល្ពៅទុំ ឬចាស់ ១kg
២.ល្ហុងទុំ ១kg
៣.ចេកណាំវ៉ាទុំ ១kg

៤.ម្នាស់ទុំលឿង ១kg
៥.ទឹកក្ដៅ ២លីត្រ
៦.កាកស្ករអំពៅ (ស្កររងូ) ២kg
+វិធីធ្វើ
១.រួមធាតុផ្សំទាំង ៤មុខចូលគ្នាដោយចិតយកសំបកចេញ ចាក់ចូលក្នុងធុងផ្អាប់ ចាក់ស្ករអំពៅក្រហមចូល ចាក់ទឹកក្ដៅចូល កូរឲ្យធាតុផ្សំរលាយចូលគ្នា


២.ទុកឲ្យវាត្រជាក់ រួចហើយបិតគំរបយកទៅទុកនៅកន្លែងម្លប់ហើយមានសំណើម ផ្អាប់ទុកចោលរយៈពេល ៤៥ ថ្ងៃអាចត្រងយកទឹកវាមកប្រើបាន។ កាកវាអាចយកដាក់តាមគល់ឈើបាន។


+ការប្រើប្រាស់
ជីនេះកន្លះលីត្រលាយទឹក១០លីត្រ បាញ់រាល់ ១អាទិត្យម្ដង ទឹកថ្នាំអាចទុកបាន៣ខែដាក់ក្នុងម្លប់ មិនសាកមិនដឹង!


វីដេអូពីលោក Vuthy ka sy kor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here