ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីផ្សាំ និងបណ្តុះដើមជម្ពូរ យកទៅដាំឆាប់បានផ្លែ …!!

15-Jun-2019 08:07 AM

រូបភាព


ដោយ: Uddam

១-ឧបករណ៍ដែលត្រូវប្រើរួមមានកន្ត្រៃ ឬកាំបិតដែលមុតល្អ-ស្នោរដែលអាចជក់ទឹក-ប្រភេទនៃអរម៉ូនសម្រាប់ជំនួយឬស(rapid root)
២-កាត់យកមែកតូចល្មម ហើយមានចេញត្រួយបន្តិច


៣-លាយអរម៉ូនសម្រាប់ជំនួយឬស(rapid root)១០ccទៅក្នុងទឹក៤លីត្រ
៤-យកវាទៅដោតជាមួយស្នោរដែលអាចជក់ទឹកបាន រួចដាក់ត្រាំក្នុងទឹកខាងលើរយៈពេល៣ថ្ងៃ
៥-បន្ទាប់មកយកទៅរក្សាក្នុងកន្ទោងសម្រាប់បណ្តុះរួចយកដាក់កន្លែងម្លប់ក្រោមដើមឈើ


៦-ត្រូវផ្តល់ទឹក២ដងក្នុងមួយថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍វានឹងចាប់ផ្តើមចេញឬស ហើយយើងអាចយកវាទៅបណ្តុះក្នុងថង់ដីសម្រាប់ដាក់ដាំបានបាន៕

ការបង្ហោះនេះទុកគ្រាន់ជាការចែករំលែកបន្តនូវចំណេះដឹងខ្លះៗដល់អ្នកទាំងអស់គ្នាអាចសាកល្បងនិង Share ប្រាប់កសិករយើងផងសូមអរគុណ។
អត្ថបទ៖ អ៊ាង សុផល្លែត
ឯកសារជំនួយៈ warasfarm.wordpress.com