វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ល្ពៅ ធំល្មមមួយផ្លែ, ស៊ុត ៤គ្រាប់, ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅសម្រាប់ធ្វើនំ ឬម្សៅអង្ករ ២ស្លាបព្រាបាយ, ស្ករត្នោត ៣០០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។
វិធីធ្វើ៖
១.លាងល្ពៅឲ្យស្អាត រួចយកគ្រាប់ចេញ ទុកមួយឡែក
២.គោះស៊ុតដាក់ចាន លាយខ្ទិះដូង ម្សៅ ស្ករ អំបិល ស្លឹកតើយចូលគ្នា ច្របល់ឲ្យសព្វចូលគ្នា រួចចាក់ច្រោះកុំឲ្យដោយកាក់
៣.បន្ទាប់មកយកចាក់ចូលល្ពៅ ហើយយកល្ពៅយកដាក់ចំហុយប្រហែល ១ម៉ោង ឆ្អិនហើយលើកចេញមកហូបជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ