ឯកសារកសិកម្ម
រូបភាព
+ការរៀបចំមុនពេលដាំដុះ
-ពុះដូងទុំជាពីរកំណាត់ដាច់ពីគ្នា ហើយដំសំបកឱ្យទក់
-យកចំរៀកដូងទាំងនោះទៅត្រាំទឹកមួយថ្ងៃមួយយប់ ហើយស្រង់ហាលថ្ងៃឱ្យស្ងួតដើម្បីសម្លាប់មេរោគនៅក្នុងស្រកី
-យកស្រកីដូងហាល ជ្រលក់ទឹកសារជាថ្មី រួចពូតឱ្យស្រស់ទឹក+ការរៀបចំដាំដុះ
-យកកូនផ្កាកេសរកូលមួយដើម ទៅចងផ្អោបគ្នាជាមួយស្រកីដូងស្ងួត ហើយយកស្រកីដូងមួយកំណាត់ទៀត មកចងផ្អោបឱ្យជិតឫស
-ស្រោចទឹកលើផ្លែដូង ឱ្យសើមបន្តិចៗ-យកដូងទៅចងនៅជុំវិញដងដើមឈើ ឬចងព្យួរនៅរាលហាល តាមតម្រូវការរបស់យើង
-បើចងព្យួរត្រូវយកដូងផ្អោបគ្នាមុននឹងព្យួរ ។ បើចងជុំវិញដើមឈើ ឬដើមដូង សូមប្រើតែដូងមួយចំហៀងបានហើយ+ការថែទាំ
-ត្រូវស្រោចទឹកឱ្យសើមស្រកីក្នុងរយៈពេលបីថ្ងៃម្តង រហូតដល់ដើមកេសរកូលដុះចេញឫស
-នៅពេលដុះឫសហើយ យើងអាចស្រោចទឹកឱ្យសើមក្នុងរយៈពេលមួយអាទិត្យម្តង
-គួរដាំដើមផ្កានៅក្នុងម្លប់ មានពន្លឺថ្ងៃខ្លះៗ នោះវានឹងឱ្យផលជាផ្កាល្អប្រណីត-កុំស្រោចទឹកច្រើនហួសកម្រិត បើកាលណាជោគជាំពេក នោះដើមនឹងលែងផ្កា ហើយល្អតែស្លឹកប៉ុណ្ណោះ
-នៅពេលទងផ្កាងាប់ ត្រូវកាត់ទងចេញ ដើម្បីទុកឱ្យទងថ្មីដុះចេញ
-ក្នុងរយៈពេលបីឆ្នាំ ត្រូវកាយចេញ កាត់មែកញែកគល់ ដាំសារជាថ្មីសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត