វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រីខ ២កំប៉ុង, ម្ទេសដៃនាង ១៥-២០គ្រាប់, ខ្ទឹមស ២០កំពឹស, ខ្ទឹមក្រហម ២០មើម, ប្រេងឆា ២ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកត្រីខ ២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ។
វិធីធ្វើ៖
១.ដំបូងយកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសដៃនាង យកទៅដាក់រំលីងមួយសន្ទុះ រួចហើយយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល (យកតែសាច់ត្រី ទុកទឹកមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ
២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ រួចដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល ទឹកត្រិ និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត
៣.បន្លែអន្លក់មានដូចជា ស្ពៃក្តោប ត្រសក់ សណ្តែកកួរ ត្រប់ ការ៉ុត…តាមចំណូលចិត្ត រៀបចំអន្លក់ដាក់ចាន ដួសបុត្រីខដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់។ បុកត្រីខអាចដាក់បន្ថែមម្ទេស និងស្លឹកខ្ទឹមទៀតក៏បានតាមំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ