ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ពិសេសសម្រាប់អ្នកដែលចង់ចេះធ្វើ ខគោ

19-Jun-2019 10:04 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ: សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ ប្រហិតសាច់គោ ការ៉ុត រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម  ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ គ្រឿងសាតេ ផ្កាចន្ទ័ បុកម៉ដ្ឋ។ បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ត្រកួន ជីរណា ជីនាងវង ម្អម ខ្ទឹមបារាំង  មី នំបុង័ គុយទាវ … (តាមចំណូលចិត្ត)

+វិធីធ្វើ៖
១-ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ


២-ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២-៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង។


៣-បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញុាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងជាការស្រេច ។
នេះជារបៀបធ្វើរបស់ខ្ញុំ របៀបនៃការធ្វើអាស្រយ័តាមផ្ទះនិងតាមតំបន់ដែរ ជួនកាលគេធ្វើ រឺប្រើគ្រឿងផ្សំខុសគ្នាតិច តិច ពីរបៀបធ្វើរបស់ខ្ញុំ អាស្រ័យការដែលយើងចូលចិត្ត។


ប្រភព៖ ចុងភៅមុខខ្មៅ