ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

បុកកំពិសសណ្តែកកួរ-ក្តិបអំពិល អត់ដាក់ម្ទេសមិនឆ្ងាញ់ទេ..!!

19-Jun-2019 02:18 PM

រូបភាព


ដោយ: Uddam

++គ្រឿងផ្សំមាន៖
-ប្រហុកអាំង(យកតែប្រហុកសាច់)
-កំពឹសក្តឹបអំពិល សណ្តែកកួរ សណ្តែកដី ខ្ទឹមក្រហម


ខ្ទឹមស ម្ទេស ស្ករស ម្សៅខ្នរ។
+បន្លែផ្ទាប់មាន៖
-ម្អម ជីវែង,ជីនាងវង,ជីម្លូរ ត្រប់,ត្រសក់,គល់ខ្ទឹម,ពពាយ។


+របៀបធ្វើ៖
-ដំបូងលាងកំពឹសឲស្អាតបានច្រើនទឹករួចដាក់វាក្នុងកញ្ចែងឲ្យ
ស្រស់ទឹកល្អសិនដើម្បីកុំឲ្យឆ្អាប(កំពិសអាចស្រុសទឹកក្តៅបើមិនចេះញ៉ាំឆៅ)
-ហើយប្រហុកអាំងវានឹងស្លឹកចេកឲ្យឈ្ងុយ


-បន្ទាប់មកបុក ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ម្សៅខ្នរ ស្ករសដាក់គ្រឿងឲចាស់បន្តិចទៅ (ជាពិសេសខ្ទឹម និងម្ទេសជួយកាត់ឆ្អាប)
-បន្ទាប់មកចាំដាក់ប្រហុក ក្តឹបអំពិលចូលក្រោយ(ធ្វើបែបនេះបានបុកកំពឹសមិនខ្មៅ) បន្ទាប់ភ្លក់រស់ជាតិល្មមចាំដាក់សណ្តែកគួរក្រឡុកចូលតែកុំបុកឲបែកខ្លាំងពេកត្រឹមតែទក់ៗបានហើយ


-បន្ទាប់ចុងក្រោយក្រឡុកកំពឹសចូលតែកុំបុកវាគ្រាន់យកស្លាបព្រា
ត្រលប់ទៅមកបានហើយ បន្ទាប់រោយសណ្តែកដីជាការស្រេច
-បន្លែអាចបន្ថែមតាមការចូលចិត្តទៀតបានតែកុំចោលម្អម ឲ្យសោះដូចក្នុងរូបអញ្ចឹង (រស់ជាតិហាមប្រៃ)


*បញ្ជាក់កំពិសត្រូវប្រាកដថាលាងច្រើនដងឲ្យស្អាតហើយ និងស្រស់ទឹកគ្មានទឹកមួយដំណក់បានវាមិនឆ្អាប តែបើមានទូទឹកកកអាចក្លាស់សេចោលសិនទៅហើយយកពេលមកផ្សំគ្រឿងសិនក៏បាន។

ប្រភព៖ ដារីយ៉ា ស្រលាញ់សន្តិភាព