ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើល្ហុងចាហួយដូង (មានវីដេអូ)!

19-Jun-2019 03:36 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ល្ហុង ១ផ្លែល្មម, ក្បាលខ្ទិះ កន្លះកូនចង្កឹះ, ខ្ទិះដូង ១កូនចានចង្កឹះ, ម្សៅចាហួយ ១ស្លាបព្រាបាយ, ស្ករស ៧៥ក្រាម, ៤ស្លាបព្រាបាយ, អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកល្ហុងចិតសំបកអោយស្អាត ពុះជាពីរ រួចខ្វេះយកគ្រាប់ចេញអោយអស់ ទុកមួយឡែក

២.យកខ្ទិះដូងដាក់លាយជាមួយម្សៅចាហួយកូរចូលគ្នាឲ្យសព្វ រួចហើយយកស្ករស និងអំបិលដាក់ចូលឆ្នាំង ចាក់ខ្ទិះដូងចូលកូរចូលគ្នា ហើយចាក់ក្បាលខ្ទិះចូលកូរចូលគ្នាឲ្យសព្វ ពុះហើយលើកចេញពីចង្ក្រាន រួចចាក់ច្រោះ (ដើម្បីកុំអោយដោយកាក) ទុកអោយត្រជាក់បន្តិច

៣.បន្ទាប់មកដួសខ្ទិះដាក់ចូលល្ហុង ទុកឲ្យចាហួយរឹងបន្តិច រួចយកទុកក្នុងទូរទឹកកកប្រហែល ២-៣ម៉ោង ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ