ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-ត្រៀមផើងដំណាំ ដែលមានទំហំល្មម ទៅនឹងដើមស្ត្របឺរី
-ដីមានជីជាតិ (ដីត្រូវសមស្របតាមដំណាំស្ត្របឺរី )
-កូនស្ត្របឺរី
-គួរចាប់ផ្តើមដាំដុះស្ត្របឺរី ចាប់ពីចុងខែវិច្ឆិកា រហូតដល់ដើមខែធ្នូ (អំឡុងខែចុះត្រជាក់)+ការដាំដុះ
-ចាក់ដីចូលក្នុងផើងដំណាំ
-យកកូនស្ត្របឺរី ដាក់កប់ក្នុងរណ្តៅដីក្នុងផើង
-រួចហើយស្រោចទឹក
-រយៈពេល២ខែកន្លះ ទៅ ៣ខែ ស្ត្របឺរី នឹងចាប់ផ្តើមផ្លែ+ការថែទាំ
-ស្រោចទឹកជាប្រចាំ ឱ្យបានទៀងទាត់ ២ថ្ងៃម្តង ព្រឹកម្តង និងល្ងាចម្តង+ការប្រមូលផល
-បើសិនជាយើងដាំដុះច្រើនផើង នោះត្រូវប្រឡេះយកតែផ្លែណាដែលទុំប៉ុណ្ណោះ
-ក្នុងមួយដើមអាចប្រមូលផលបានប្រមាណ ១,៥គីឡូ ទៅ១,៨គីឡូ ហើយវាមានអាយុកាលរហូតដល់១៦ខែ ទៅ១៨ខែ អាស្រ័យលើការថែទាំដល់-គួរប្រមូលផលស្ត្របឺរី នៅពេលដែលត្រជាក់ គឺនៅពេលព្រឹកព្រលឹម និងពេលល្ងាចប៉ុណ្ណោះ
-ពេលបេះផ្លែភ្លាម ពុំចាំបាច់លាងទឹកនោះទេ ត្រូវដាក់វាចូលក្នុងប្រអប់ដែលស្អាត និងត្រូវរក្សាទុកវានៅកន្លែងត្រជាក់ ដែលមានសីតុណ្ហភាពពី ៥ ទៅ ៧ ដឺក្រេ
-នៅពេលយើងចង់បរិភោគ សឹមយកផ្លែទៅលាងទឹកសម្អាតសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត