កម្ចាត់សត្វល្អិត
ស្វែងយល់ពីចៃស្ពៃ និងវិធីកំចាត់និងទប់ស្កាត់ ដោយប្រើវិធីបែបធម្មជាតិងាយៗទាំងនេះ..!!
រូបភាព
1-ទម្លាប់នៃការរស់នៅ និងការបំផ្លាញ
ចៃពេញវ័យ និងកូនសុទ្ធតែចូលចិត្តប្រមូលផ្តុំចុចបឺតផ្នែកខ្ចីៗនៃ ដំណាំដែលធ្វើឱ្យដំណាំដុះរួញកោង និងលូតលាស់យឺត ខុសពី ធម្មតា។ នៅពេលលក្ខខ័ណ្ឌចំណីអាហារខ្សត់ខ្សោយ ដូចជា បរិមាណទឹកក្នុងដំណាំ ជម្រកថយចុះទាប ឬលក្ខខ័ណ្ឌអាកាស ធាតុក្តៅស្ងួត ចៃនឹងកើតប្រភេ ទមានស្លាបច្រើន។
2-វិធីសាស្រ្តទប់ស្កាត់ និងកម្ចាត់
-ធ្វើអនាម័យចម្ការឱ្យបានស្អាតដើម្បីបំបាត់ប្រភពជម្រករបស់ចៃ
-ដាំដំណាំបង្វិល និងដំណាំឆ្លាស់ដើម្បីកាត់បន្ថយបរិមាណចៃ
-ប្រើប្លាស្ទិកគ្របគល់ដំណាំដើម្បីឱ្យដំណាំដុះលូតលាស់ល្អដែលអាចធន់ទ្រាំទៅនឹងការបំផ្លាញរបស់ចៃបានមួយកម្រិត
-ប្រើជីអាសូតឱ្យបានសមស្របទៅតាមតម្រូវការរបស់ដំណាំ
-ថែរក្សា និងប្រើប្រាស់ភ្នាក់ងារជីវសាស្រ្តដូចជា រុយសំកាំង អណ្តើកមាស ឪម៉ាល់ប៉ារ៉ាស៊ីត សត្វកន្ទុយពីរ និងពពួកអង្រ្កងតូចៗ ដែលជាសត្វមានប្រយោជន៍អាចកម្ចាត់ពពួកចៃ
-បេះស្លឹកដែលមានចៃកម្ទេចចោល
-ប្រើប្រេងឆា២ស្លាបព្រាបាយ សាប៊ូ១ស្លាបព្រាបាយ លាយជាមួយទឹក៥លីត្រ បាញ់កន្លែងដែលកើតចៃ
-ប្រើស្លឹកទៀប ២គ.ក្រ ស្លឹកប្រេងខ្យល់ ២គ.ក្រ បុកឱ្យម៉ដ្ឋច្របល់ជាមួយទឹក ១០លីត្រច្រោះឱ្យស្អាតហើយបាញ់កន្លែងកើតចៃ
-ប្រើថ្នាំផ្សំពីរុក្ខជាតិដោយយកមើមក្តួច៥គ.ក្រ ចិញ្រ្ចាំឱ្យល្អិតត្រាំជាមួយទឹក១០លីត្រ ទុករយៈពេល ២៤ម៉ោង ហើយច្រោះយកទឹកថ្នាំសុទ្ធទៅបាញ់ក្នុងចម្ការ។
-ប្រើថ្នាំកសិកម្មក្នុងករណីវិធានការខាងលើគ្មានប្រសិទ្ធភាពដូចជា ប្រើថ្នាំ Oshin (Denotefuran) ឬថ្នាំផ្សេងៗទៀតដោយពិភាក្សាជាមួយអ្នកបច្ចេកទេសកសិកម្ម និងពិនិត្យការណែនាំនៅលើស្លាកសញ្ញារបស់ថ្នាំឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តប្រើ។
ដកស្រង់ពីៈសៀវភៅសត្វចង្រៃបំផ្លាញដំណាំសំខាន់នៅកម្ពុជា