ចំណេះដឹងទូទៅ
រូបភាព
PH ដីសមស្រប់សំរាប់ដាំត្រប់ស្ថិតនៅចន្លោះពី ៥.៥ ទៅ ៦.៥
១.ការធ្វើដីបណ្តុះកូន
-ធ្យូងអង្កាមត្រាំទឹក ២យប់ទុកអោយស្រស់ចំនួន៣ធុងស្ពេត្រូ
-លាមកគោស្ងួតដែលម៉ត់ល្អចំនួន ២ធុងស្ពេត្រូ
-ដីមានជីជាតិ ឬជីកំប៉ុស្ត ឬដីតំបូក ដែលម៉ត់ល្អ ចំនួន ១ធុងស្ពេត្រូច្របល់ដីទាំងនោះអោយបានសព្វល្អរួចយកវាទៅ លីង ឬចំហុយឬក៏ជ្រកថង់រួចចង់មាត់អោយជិតល្អដាក់នៅក្រោមកំដៅថ្ងៃរយះពេល ១សប្តាហ៍ ទើបយកមកបណ្តុះបាន។
++សារៈប្រយោជន៍នៃការលាយល្បាយដីបណ្តុះកូន
-គ្រាប់ងាយដុះ ឬដុះលូតលាស់ល្អ
-កូនបន្លែស្រូបយកជីជាតិបានគ្រប់គ្រាន់
-សម្លាប់មេរោគ (ជម្ងឺ) ដែលបង្ករអោយកូនបន្លែរលួយ
-សម្លាប់គ្រាប់ស្មៅចង្រៃ
– សម្លាប់ពង និងសត្វល្អិតចង្រៃក្នុងដី
២.ការធ្វើរោងបណ្តុះកូន
ការធ្វើរោងបណ្តុះកូនបន្លែ គឺអាចអោយគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងអាចការពារកូនដំណាំបាន
ពីការឆ្លង់មេរោគពីពពួកសត្វល្អិតចង្រៃ។
++រោងបណ្តុះកូនអាចធ្វើបានតាមទំហំ ខាងក្រោម៖
-តំបូលសម្រាបគ្របរានកំពស់ពី ១.៨ ទៅ ២ម៉ែត្រដើម្បីងាយស្រួលចេញចូលថែទាំកូនដំណាំ
-កំពស់រានពី ០.៨ ទៅ ១០ម៉េត្រពីដី
-ទទឹងរានពី ០.៨ ទៅ១ម៉ែត្រ
-មានដំបូលការពារទឹកភ្លៀង និងសំណាញ់ការពារពន្លឺថ្ងៃ (ជាការប្រសើរប្រើសំណាញ់មាន ពណ៌បៃតង់)
– មានជញ្ជាំងធ្វើពីសំណាញ់មុនការពារសត្វល្អិត។
៣.ការណ្តុះកូន
-យកគ្រាប់ដាក់ពង្រាយក្នុងក្រណាត់ស្បៃជក់ទឹក ហើយរុំគ្រាប់អោយហប់ល្អ។
-ស្រោចទឹករៀងរាល់ថ្ងៃអោយក្រណាត់សើមល្អ ហើយដាក់នៅកន្លែងហប់។
-ផ្អាប់គ្រាប់រយះពេល ២ ទៅ ៣យប់
-ជ្រើសរើសគ្រាប់ដែលបែកមាត់ចាប់បណ្តុះមុន
-បណ្តុះកូនមួយគ្រាប់ក្នុងមួយរន្ធ បន្ទាប់មកដាក់លើរានបណ្តុះរួចគ្របសំណាញ់សត្វល្អិតពណ៌ស។
-ស្រោចទឹកអោយគ្រប់គ្រាន់ជាពិសេសនៅថ្ងៃត្រង់។ ហាមស្រោចទឹកពេលល្ងាចព្រោះវានឹងអាចបង្កអោយគ្រាប់ ឬកូនបន្លែរលួយបាន។-កូនត្រប់អាយុបាន ១៥ថ្ងៃប្រើជី ១៨-៤៦-០ ចំនួនកន្លះស្លាបព្រាបាយលាយទឹក ១០លីត្រសំរាបស្រោចកូន។ ត្រួវ
ស្រោចទឹកធម្មតាបន្ទាប់ពីស្រោចជីហើយ។