ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ
-សណ្តែកសៀង ១គីឡូក្រាម
-សម្បកផ្លែម្នាស់ ២គីឡូក្រាម (ហាន់ ចិញ្ច្រាំឱ្យម៉ដ្ត)
-ស្កររងូ ៣គីឡូក្រាម-ទឹកចម្រាញ់ចេញពីកូនចេក ១លីត្រ (យកកូនចេកចិញ្ច្រាំឱ្យម៉ដ្ដ រួចលាយជាមួយស្កររងូ១លីត្រ រក្សាទុក ១០ថ្ងៃ រួចយកទឹកវាមកប្រើ)
-ទឹកដូង ១០លីត្រ
-ធុងជ័រ ដែលមានចំណុះ ៣០លីត្រ និងមានគម្របត្រឹមត្រូវ+វិធីធ្វើ
-ចាក់ធាតុផ្សំទាំងអស់ខាងលើចូលក្នុងធុង រួចកូរឱ្យសព្វ
-គ្របគំរប និងរក្សាទុករយៈពេល ១៤ថ្ងៃ ទើបអាចប្រើប្រាស់បាន+វិធីប្រើប្រាស់
-លាយល្បាយជីទឹកខាងលើ ២ស្លាបព្រាបាយ ជាមួយនឹងទឹកធម្មតា ២០លីត្រ ស្រោចជាប្រចាំលើដំណាំ បន្លែដាំយកស្លឹកផ្សេងៗសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត