វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ អង្ករដំណើប ៥កូនចានចង្កឹះ, ស្ករត្នោត ២៥០ក្រាម, អំបិល កន្លះស្លាបព្រាកាហ្វេ, ខ្ទិះដូង ៣កូនចានចង្កឹះ, ល្ងស កន្លះកូនចានចង្កឹះ។
វិធីធ្វើ៖
១.លាងអង្ករដំណើបឲ្យស្អាត រួចយកទៅដាក់ចំហុយឲ្យឆ្អិន
២.ដាក់ដាំខ្ទះដាក់ស្ករត្នោតចូលកូរឲ្យរលាយ រួចដាក់អំបិល និងខ្ទិះដូងចូលកូរចូលគ្នាឲ្យសព្វ ពុះហើយដាក់បាយដំណើបចូលច្របល់ចូលគ្នាឲ្យសព្វល្អប្រហែល ១៥-២០នាទី
៣.បន្ទាប់មកយកថាស ចាន ឬពុម្ពសម្រាប់ដាក់នំ លាបប្រេងតិចៗឲ្យសព្វ (ដើម្បីកុំឲ្យស្អិតជាប់) ដាក់បាយដំណើបដែលលាយហើយចូលរាបឲ្យស្មើល្អ រួចរោយល្ងពីលើ ហើយកាត់ជាដុំៗតាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ