វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ និងវិធីធ្វើ:1.សាច់ត្រីសណ្តាយ ឬត្រីប្រាសុទ្ធ(អត់យកក្បាលទេ) ថ្លឹងឱ្យគ្រប់ 5Kgs។ សាច់ត្រីនេះគេដាច់ខាតគឺមិនត្រូវលាងទឹកទេ (ដើម្បីកុំឱ្យសើមសាច់ត្រីនាំឱ្យខុលផ្អក)គឺគេកោសជូតទាំងអស់ឲ្យស្ងួតទើបវះជាបន្ទះៗ
2.រួចអត់ប្រើអំបិលម៉ត់ទៀត គឺប្រើអំបិលគ្រួសយកមកបុកឲ្យម៉ត់(1.5kgs)
3.ទើបលាបលើសាច់ត្រីម្តង១បន្ទះៗរួចផ្អាប់១សន្ទុះ
4.ទើបច្របាច់សាច់ត្រី និងអំបិលនោះដោយប្រើរយ:ពេលកន្លះម៉ោងឲ្យជាតិអំបិលចូលសព្វក្នុងសាច់ត្រី
5.ទើបញាត់ចូលក្រឡ ឬកែវបិទគំរបឲ្យជិតរួចផ្អាប់ទុកចោល(ញាត់ទាំងសាច់ត្រី ទាំងទឹក និងអំបិលដែលចេញពេលប្រឡាក់)
6.ដល់១ខែក្រោយមកទើបគេលើកវាមកលាងក្នុងទឹកដែលចេញពីជាតិសាច់របស់វា
7.រួចសម្រស់ដល់ស្ងួតទឹកនោះ ទើបយកវាមកចាវស្កតាំងម៉ែ (ស្ករត្នោត3ខាំ) និងតាប៉ែខ្មៅ (1Kg) បុករំដេង (ទិញ200រៀលមក)បន្តិចដាក់ បកចេកណាំវ៉ាទុំ3ផ្លែដាក់រៀបជាមួយសាច់ត្រី និងដាក់ម្នាស់1កូនចំណិតផង
8.រីឯទឹកព្រៃដែលចេញពីវាគេយកស្បៃច្រោះឲ្យថ្លារួចយកទឹកដែលថ្លានោះចាក់ចូលជាមួយត្រីដែលចាវរួចនោះវិញ។
9.បិទគម្របក្រឡឱ្យជិតផ្អាប់ចោល១អាទិត្យ
10.ចាប់ពីមួយអាទិត្យក្រោយអាចលូកផ្អកនោះសាកល្បងយកពីរបីចំណិត យកវាមកត្រាំទឹកមួយសន្ទុះដើម្បីឱ្យវាចេញជាតិប្រៃអស់ រួចសឹមលាងទឹក ហើយយកវាទៅចៀន ឬចំហុយញាំផ្ទាប់ជាមួយអន្លក់បន្លែស្រស់ដូចជាពពាយជ្រុង ត្រប់ស្រួយ ត្រសក់ ស្ពៃក្តោប ត្រប់ព៌ណស្វាយ ញាំជាមួយបាយបានយ៉ាងឆ្ងាញ់ពិសា។
ចំណាំ:-រីឯការតំរៀបសាច់ត្រីចូលក្រឡក៏គេមានរបៀបរបស់គេដែរ គឺគេរៀបដោយយកសាច់ត្រីដាក់ខាងក្រោម រីឯឆ្អឹងត្រីដាក់ខ្ទាស់តំរៀបខាងលើដើម្បីឲ្យធ្ងន់ពីលើហាប់ល្អ។
-សាច់ត្រីធ្វើរួចហើយ ត្រូវថ្លឹងឲ្យគ្រប់៥គីឡូ ដោយប្រើជាមួយអំបិលគ្រួស 1.5 Kg