ឯកសារកសិកម្ម
រូបភាព
+ដាំដោយផ្នែកខាងលើនៃខោ(ចង្កេះ)
-ផ្នែកខាងលើនៃខោខៅប៊យ មានទំហំធំ ដែលអាចងាយស្រួលដាក់ដីដាំដំណាំបានច្រើន
-យើងអាចរៀបចំដាំរុក្ខជាតិជាដំណាំតូចៗ ឬធំល្មម ដូចជា ខ្ទឹម ជី ម្ទេស ឬប៉េងប៉ោះជាដើម
-វិធីធ្វើ គឺត្រូវកាត់ផ្នែកជើងខោត្រឹមភ្លៅចេញ រួចដេរភ្ជិតវិញ ដោយមិនបាច់ចោះរន្ធដើម្បីឱ្យហូរទឹកដូចផើងផ្កាឡើយ ។ បន្ទាប់មកចាក់ដី ដាក់គ្រាប់ពូជដំណាំជាការស្រេច+ដាំដោយផ្នែកហោប៉ៅ
-ផ្នែកហោប៉ៅ អាចដាំដំណាំលម្អ ជាប្រភេទផ្កាតូចៗ មានពណ៌ចម្រុះ
-យើងមិនអាចដាក់ដាំរុក្ខជាតិដែលមានដើមធំៗបានទេ ក៏ព្រោះផ្នែកហោប៉ៅនេះ មានទំហំតូចប៉ុណ្ណោះ
-វិធីធ្វើ គឺត្រូវកាត់យកផ្នែកហោប៉ៅខោចេញ ដោយទុកសាច់ផ្នែកខាងលើហោប៉ៅឱ្យវែង ដើម្បីងាយស្រួលដាក់ភ្ជាប់ទៅនឹងបង្គោលឈើ ឬជញ្ជាំង ដើម្បីភ្ជួរ
-ចាក់ដីចូល ដាក់ដាំដើមផ្កា បន្ទាប់មកយកវាទៅចងភ្ជួរជាប់នឹងជញ្ជាំងជាការស្រេច+ដាំក្នុងជើងខោ
-ផ្នែកជើងខោ យើងអាចរៀបចំដាក់ដាំកូនរុក្ខជាតិតូចៗបាន ឬអាចប្រភេទខ្ទឹមយកស្លឹក ជាដើម
-វិធីធ្វើ គឺត្រូវកាត់យកផ្នែកជើងពីត្រឹមស្មងជើងទៅចុងជើង រួចដេរភ្ជាប់កំណាត់ខោដែលសេសសល់វិញ រួចបញ្ឈរផ្នែកជើងខោទៅលើ ដោយបត់ជើងចេញក្រៅនិងដាក់ដីដាំដំណាំជាការស្រេច+ដាំដោយផ្ទៃខោទាំងមូល
-ការរៀបចំដាក់ដាំបែបនេះ វាអាចនឹងធ្វើឱ្យយើងខាតដីច្រើន ព្រោះដីនឹងធ្លាក់ទៅដល់ផ្នែកខាងចុងជើង -ចំណុចទី៤នេះ យើងអាចដាំបានដូចចំណុចទី១ដែរ មានន័យថា យើងអាចដាំដំណាំជា ខ្ទឹម ម្ទេស ជី ឬដើមប៉េងប៉ោះជាដើម ឬអាចដំណាំធំៗជាងនេះ ក៏ព្រោះដោយសារតែវាមានដីច្រើន ជម្រៅជ្រៅ-វិធីធ្វើ គឺយកខោខៅប៊យ ដេរភ្ជិតផ្នែកជើងឱ្យជិត រួចចាក់ដីបំពេញ
-បន្ទាប់មក ត្រូវចងផ្នែកចង្កេះខោជាប់ជាមួយនឹងបង្គោលបង្កាន់ដៃ ឬបង្គោលដំណាំតាមតម្រូវការ
-ចាក់ដីបំពេញ ដាក់គ្រាប់ពូជដំណាំ ជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត