ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

អត្ថបទជំនួយពីការដាំត្រឡាចដើម្បីបានលផច្រើន…!!

24-Jun-2019 03:08 PM

រូបភាព


ដោយ: Uddam

បច្ចេកទេស​ដាំ​ត្រឡាច​

១.ការជ្រើសរើស​ពូជ​ជ្រើសរើសពូជ​ណា​ល្អ ដែល​គ្មាន​ជំងឺ​

២.ការរៀបចំ​ដី​
-សម្រាប់​ការ​ភ្ជួរ​ដីគឺ​គេ​ធ្វើ​ពី២ទៅ៣​ដង​


-ក្នុងការ​ភ្ជួរ​លើក​ទី១មុន​ភ្ជួរ​ត្រូវ​បាញ់ថ្នាំ​កម្ចាត់​ស្មៅបន្ទាប់ពី​ភ្ជួរ​ហើយ​ទុកចោល​ហាលថ្ងៃ​រយៈពេល​ពី៣​ទៅ៧​ថ្ងៃដើម្បី​កម្ចាត់​ស្មៅ។ក្នុងការ​ភ្ជួរ​លើក​ទី ២បន្ទាប់ពី​ភ្ជួរ​រួច រាស់​ដី​ឲ្យ​រាបស្មើបន្ទាប់មក​លើក​រង​ដាំដោយ​កាប់​រណ្ដៅទំហំ៤​តឹក​បួន​ជ្រុង និង​ជម្រៅ​ពី២​តឹក​ទៅ៣​តឹកគំលាត​ពី​គុម្ពមួយ​ទៅ​គុម្ព​មួយ​ប្រវែង១ម៉ែត្រ ។​

៣.ការដាំដុះ​ត្រូវយក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុង​ទឹកពី៦ទៅ១២ ម៉ោង បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំ​ទឹក​ហើយ​ដាក់​ដាំ ក្នុង​កន្ទោង​បណ្ដុះ​កូន​សិន ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ ទើប​ដក​វា​ទៅ​ដាំ​ក្នុង​រណ្ដៅ ។​

៤.ការថែទាំ​ត្រូវ​ស្រោច​ទឹក ជ្រំ​គល់ ដកស្មៅ វា​ឲ្យ​បាន​ញឹកញាប់ និង​ការពារ​កុំ​ឲ្យ​មាន​រោគ​បំផ្លាញ​ផ្សេងៗ ។

៥. ការប្រមូល​ផល​ក្រោយពី​ដាំ​បាន​រយៈពេល ៣០ ទៅ ៤៥ ថ្ងៃ យើង​អាច​ប្រមូល​ផល​បាន ៕

អត្ថបទដោយ: អ៊ាង សុផល្លែត​