ឯកសារកសិកម្ម
រូបភាព
+ការរៀបចំ
-ត្រៀមផើងសមល្មមមួយ
-ដីមានលាយជីកំប៉ុស្ត
-គ្រាប់ពូជ (ពូជត្រប់ដែលល្អ មិនខ្ចីពេក)+ការដាំដុះ
-យកគ្រាប់ពូជត្រប់ ទៅព្រោះលើថ្នាលដើម្បីបណ្តុះកូន
-នៅពេលកូនលូតលាស់ ត្រូវជ្រើសរើសយកតែកូនត្រប់ណាថ្លោះៗធំល្អ និងមានសុខភាពល្អ កម្ពស់១តឹក
-រៀបចំចាក់ដីចូលក្នុងផើងដែលចង់ដាំ ក្នុងបរិមាណសមល្មម
-យកកូនត្រប់មកដាំក្នុងរណ្តៅក្នុងផើង រួចស្រោចទឹកឱ្យសើម-ដាក់បង្គោលឫស្សីចងផ្អោបដើមដើម្បីរក្សាលំនឹង
-ក្រោយដាំបានរយៈពេល១ខែកន្លះ យើងអាចប្រមូលផលបានហើយ+ការថែទាំ
-ស្រោចទឹកមួយថ្ងៃពីរដង (មើលតាមសំណើមដី បើដីសើម មានទឹកគ្រប់គ្រាន់ ត្រូវស្រោចតែម្តងគឺគ្រប់គ្រាន់)
-ឧស្សាហ៍ជ្រុំគល់ត្រប់ និងសម្អាតស្មៅ
-ក្តិចស្លឹកចាស់ៗចេញ-រក្សាទុកផើងក្នុងទីតាំងមួយដែលមិនសូវត្រូវខ្យល់ខ្លាំង ព្រោះបើខ្យល់ខ្លាំងវាអាចនឹងធ្វើឱ្យដើមងាយបាក់ងាប់
-រក្សាទុកក្នុងទីតាំងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត