ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-ដីមានជីជាតិ ដីមានលាយល្បាយជីកំប៉ុស្ត
-ផើងដំណាំ ដែលមានទំហំធំល្មម ជាទូទៅ គួរតែមានទំហំ ៩០ស.ម បួនជ្រុង
-គ្រាប់ផ្លែផាសិនស្រស់ ដែលបានមកពីផ្លែទុំល្អ
-ចំអារឫស្សីដើម្បីធ្វើជាទ្រើងសម្រាប់ឱ្យផាសិនតោង+ការដាំដុះ
-យកគ្រាប់ផ្លែផាសិនស្រស់ តាមចំនួនដែលយើងចង់បណ្តុះ ទៅលាងសម្អាតទឹក និងរក្សាទុកឱ្យស្ងួតក្នុងរយៈពេល៣ ទៅ៤ថ្ងៃ
-មុនពេលយកទៅដាំ ត្រូវលាងសម្អាតវាម្តងទៀត
-លាងសម្អាតផើង និងហាងកម្តៅថ្ងៃឱ្យស្ងួតដើម្បីសម្លាប់មេរោគ
-ចាក់ដីចូលផើងដំណាំ ហើយយកគ្រាប់ផាសិនមកដាក់កប់ក្នុងជម្រៅរាក់ ហើយរោយដីលុបវិញ-បន្ទាប់មក ត្រូវស្រោចទឹកឱ្យជោគ
-ក្រោយមួយសប្តាហ៍ កូនផាសិននឹងចេញពន្លក ដែលមានសន្លឹក២ដំបូង
-អំឡុងពេល ១០ ទៅ ២០ ថ្ងៃ កូនផាសិននឹងលូតលាស់
-រក្សាទុកផើងដំណាំ ផាសិន នៅក្នុងទីតាំងមួយដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-នៅពេលកូនផាសិន មានកម្ពស់២០ ទៅ ២៥ស.ម ត្រូវយកចំអារឫស្សីមកដោតធ្វើជាបង្គោលដើម្បីឱ្យកូនផាសិនអាចលូតលាស់វាតោងបាន (ហាមឱ្យផាសិនវា តោង ឡើងរុក្ខជាតិរស់ ព្រោះវាអាចនឹងធ្វើឱ្យរុក្ខជាតិទាំងនោះងាប់)+ការថែទាំ
-ស្រោចទឹកជាប្រចាំ ឱ្យបានទៀងទាត់ ២ដងក្នុងមួយថ្ងៃ ព្រឹកម្តង និងល្ងាចម្តង
-ឧស្សាហ៍សម្អាតស្មៅនៅតាមគល់ដំណាំ
-បេះស្លឹកចាស់ៗ និងងាប់ចោល ដើម្បីកុំឱ្យមែករុក្ខជាតិដុះស៊ុបទ្រុបពេក
-ដាក់ជីបំប៉ននៅតាមគល់ដំណាំ
-អាយុកាលរបស់ផាសិន អាចដល់ពី៥ ទៅ ៧ឆ្នាំ តាមការថែទាំ+ការប្រមូលផល
-ក្រោយដាំដុះ រយៈពេល៦ទៅ៨ខែ ឬ១ឆ្នាំ ផាសិននឹងផ្តល់ផល
-ផ្លែទុំល្អ ដែលអាចប្រមូលផលបាន គឺពណ៌ស្វាយក្រហម ឬលឿងទុំ ហើយសម្បកផ្លែមានរាងជ្រួញបន្តិច
+ការរក្សាទុកពូជ
-ត្រូវលាងសម្អាតគ្រាប់ផាសិន ហើយរក្សាទុកឱ្យស្ងួតក្នុងរយៈពេល ៣ទៅ៤ថ្ងៃ ហើយវេចខ្ចប់ទុកក្នុងកំណាត់សំពត់ផ្សេងៗ
-យើងអាចរក្សាពូជតាមវិធីនេះ បានរយៈពេលរហូតដល់ទៅ៦ខែសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត