ឯកសារកសិកម្ម
រូបភាព
+មុនពេលដាំដុះ
-យើងអាចរកទិញគ្រាប់ពូជម្នាស់បាននៅតាមផ្សារកសិកម្ម តែយកល្អ គួររកកូនម្នាស់ពីអ្នកដាំដុះម្នាស់ល្អជាង ព្រោះវាឆាប់ធំ ឆាប់បានផល តែត្រូវចេះជ្រើសរើសពូជកូនម្នាស់ដែលមានផ្លែធំល្អ សុខភាពល្អ ស្លឹកភ្លឺមិនមានខ្លោច
-ជាទូទៅ ត្រូវយកកូនម្នាស់ដែលថ្លោសល្អ មានទម្ងន់៣ខាំកន្លះ ទៅកន្លះគីឡូក្រាម
-ផើងដំណាំដែលមានទំហំធំ និងជ្រៅល្មម
-ដីដែលសមស្របសម្រាប់ដំណាំម្នាស់ គឺដីជូរបន្តិច តែយើងក៏ពុំអាចដឹងច្បាស់ថា ដីណាពិតប្រាកដដែលជូរ ឬមិនជូរឡើយ ដូច្នេះ យើងអាចរកដីមមោកច្រើន ដីបាតបឹង ត្រពាំងជាដើម-ជីកំប៉ុស្ត-ចំបើង
+ការរៀបចំដាំដុះ
-យកដីមកលាយជាមួយនឹងកម្ទេចកំទីសំរាម កំទេចកំទីឈើពុកៗ និងជីកំប៉ុស្តច្របល់ចូលគ្នាឱ្យសព្វ
-ចាក់ល្បាយដីទាំងនោះ ចូលក្នុងផើងដំណាំ ឱ្យពេញល្មម ដោយរក្សាផើងដំណាំ នៅក្នុងទីម្លប់ ក្រោមដើមឈើខ្ពស់ ឬមានកម្តៅខ្លះៗ-ជ្រុំដីឱ្យធូរ មុនដាំ បើដីហាប់ ម្នាស់នឹងមិនលូតលាស់បានល្អទេ
-ត្រូវប្រឡេះស្លឹកខ្លីៗចេញ ឱ្យដល់គល់ចេញ ដើម្បីឱ្យកូនម្នាស់ឆាប់ដុះឫស មុនពេលដាក់ដាំដុះ
-កប់កូនម្នាស់ ក្នុងជម្រៅរាក់ល្មម រួចយកដីកប់គល់ឱ្យនឹង និងយកចំបើងគ្របគល់
-ស្រោចទឹកមួយផ្តិល ចំបណ្តូលម្នាស់គឺគ្រប់គ្រាន់+ការថែទាំ
-ម្នាស់ជាប្រភេទដំណាំធន់ និងងាយស្រួលថែទាំ
-ត្រូវឧស្សាហ៍ជ្រុំគល់ ធ្វើដីឱ្យធូរ និងបោចសម្អាតស្មៅនៅនឹងគល់ដំណាំ ដើម្បីកម្ចាត់សំបុកសត្វចង្រៃ
-ពេលផ្កាចេញបានកន្លះខែ ឬ២០ថ្ងៃ ត្រូវដកស្លឹកបណ្តូលបំផុតរបស់ក្តិបម្នាស់ ចំនួន៧ ទៅ៨សន្លឹក ដើម្បីឱ្យដើមចុងផ្លែស្វិតតូច មិនលូត ទើបផ្លែធំ
-បើមានម្នាស់ណាខូចស្លឹក ឬដើមណាមិនល្អ ត្រូវគាស់យកទៅដុត ឬកប់ចោល ដើម្បីកុំឱ្យឆ្លងជំងឺដល់ដើមដទៃ+ការប្រមូលផល
-នៅពេលផ្លែសំបុរក្រម៉ៅ និងឈានទៅរកលឿងព្រឿង យើងអាចបេះបានហើយ
-សូមកុំទុករហូតម្នាស់ទុំនៅជាប់ដើម វានឹងធ្វើឱ្យជាតិស្ករបកត្រលប់ចូលទៅដើមវិញខ្លះៗសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត