ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស្ងោរស៊ុបមាន់ដំឡូងបារាំង!

26-Jun-2019 10:18 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សាច់មាន់ ១គីឡូ (កាប់ជាដុំៗល្មម), ដំឡូងបារាំង ១-២ផ្លែ, ការ៉ុត ១-២ផ្លែ, ប៉េងប៉ោះ ២-៣ផ្លែ, ខ្ទឹមបារាំង ១ផ្លែ, ស្លឹកជីរ និងស្លឹកខ្ទឹមហាន់សម្រាប់ដាក់ស៊ុប, ទឹកស្អាត ៥-៦កូនចាន, ដុំស៊ុបមាន់ ១ដុំ, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាបាយ, ម្រេចម៉ត់ បន្តិច។

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំង ដាក់ដុំស៊ុបមាន់ចូល រម្ងាស់ឲ្យពុះ ហើយដាក់សាច់មាន់ ដំឡូងបារាំង ការ៉ុតចូល រម្ងាស់ឲ្យពុះ

២.បន្ទាប់មកដាក់ទឹកត្រី ស្ករស អំបិល និងម្រេចម៉ត់ចូល កូរចូលគ្នាទុកឲ្យពុះ រួចដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូល រម្ងាស់ឲ្យពុះ ហើយដួសដាក់ចាន ដាក់ស្លឹកជីរ ស្លឹកខ្ទឹមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ