ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
– លោកពូ ជួប ជា រស់នៅភូមិត្រពាំងកប្បាស ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានដើមដូងក្បែរៗផ្ទះជាច្រើន តែពុំសូវមានផ្លែផ្កាទេ ព្រោះដូងទាំងនោះមានអាយុច្រើនឆ្នាំ (១០ ឆ្នាំឡើងទៅ)។ ជាទូទៅ ដូងដែលមានអាយុច្រើន វាតែងតែមានឫសខ្យល់ដុះចេញមកច្រើន ជាពិសេស នៅគល់ (ភាសាកសិករហៅថាឡើងគល់) ។
– លោកពូ បានយកកាំបិត ឬពូថៅមុតមកកាប់ឫស ខ្យល់ចេញក្រឡឹងជុំវិញគល់ ។ ការកាប់នេះចេះតែបន្តរហូតនៅពេលដែលយើងឃើញឫសខ្យល់ដុះចេញ មកក្រៅ ។ ក្រោយពីការសាកល្បងធ្វើបែបនេះមក គាត់សង្កេតឃើញថាដូងរបស់គាត់មានផ្លែផ្កាបន្តចាប់រហូតពេញ មួយឆ្នាំ ទៅមួយឆ្នាំ។ សរុបមក ដើមដូងចាស់ៗដែលមានអាយុច្រើនពុំសូវមានផ្លែ គេអាចកែប្រែវាឲ្យមានផ្លែបានដោយការកាប់ឫសខ្យល់ចេញ។
ដកស្រង់អត្ថបទ៖ CEN