ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើខសាច់ជ្រូកតៅហ៊ូពងទា!

27-Jun-2019 10:30 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស៊ុត ៥-៧គ្រាប់, សាច់ជ្រូកបីជាន់ ៦០០ក្រាម (ហាន់ជាដុំៗល្មម), តៅហ៊ូដុំ ២០០ក្រាម, ខ្ទឹមសចិញ្រ្ចាំ ១០កំពឹស និងម្រេចបន្តិច (បុកចូលគ្នា), អំបិល កន្លះស្លាបព្រាកាហ្វេ, ស្ករត្នោត ៥ស្លាបព្រាបាយ, ទឹកត្រី ៦-៨ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាបាយ (ដាក់ ឬមិនដាក់ក៏បាន), ទឹក ១លីត្រ។

វិធីធ្វើ៖

១.យកស៊ុតដាក់ស្ងោរឲ្យឆ្អិន រួចស្រង់ដាក់ចូលទឹកត្រជាក់បកសំបកឲ្យស្អាតទុកមួយឡែក ចំណែកតៅហ៊ូយកទៅចៀនឲ្យឆ្អិនក្រៀមល្មម រួចកាត់ជាដុំៗល្មម ទុកមួយឡែក

២.ដាំឆ្នាំងដាក់ប្រេងចូលបន្តិច ដាក់ខ្ទឹមសម្រេចបុកហើយចូលរំលីងឲ្យឈ្ងុយ រួចដាក់ស្ករត្នោតចូលដាក់ទឹកបន្តិចកូរឲ្យរលាយ ហើយដាក់ទឹកត្រី អំបិលចូលកូរចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកដាក់សាច់ចូលច្របល់ឲ្យសព្វ ហើយចាក់ទឹកចូលរម្ងាស់ឲ្យពុះ រួចដាក់ស៊ុត និងតៅហ៊ូចូលទុកឲ្យពុះ ដាក់ទឹកស៊ីអ៊ីវខាប់ចូលកកូរចូលគ្នា រួចភ្លក្សមើលល្មមអាចថែមថយតាមចំណូលចិត្ត ឆ្អិនហើយជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។