ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ញ៉ាំទឹកល្ពៅរាល់ថ្ងៃអាចជួយដល់សុខភាពភ្នែក,សក់លូតលាស់ល្អ និងស្បែកភ្លឺថ្លា…!

27-Jun-2019 04:11 PM

រូបភាព


ដោយ: Uddam

ល្ពៅមានអត្ថប្រយោជន៍ច្រើនសំរាប់សុខភាពនិងសម្រស់ជាពិសេសល្ពៅអាចជួយលាងសម្អាតជាតិពុលក្នុងថ្លើមបានផងដែរ ដូច្នេះដើម្បីទាញផលប្រយោជន៍ពីផ្លែឈើដែលសំបូរដោយសារធាតុល្អសំរាប់រាង្គកាយបែបនេះ បងប្អូនអាចយកផ្លែល្ពៅបានគ្រប់តំរូវការសំរាប់គ្រួសារមិនថា ម្ហូបអាហារ រឺជាបង្អែមជាច្រើនបែប មិនថាបងប្អូន ជាម្ចាស់ផលិតកម្ម​​អាចធ្វើជានំកញ្ចប់ ដំណាប់ កាកសំនល់ខូចៗអាចធ្វើជាចំណីសត្វ ដើម្បីបំពេញតំរូវការក្នុងស្រុក ចល័តលើទីផ្សារបានយ៉ាងងាយ។


​គ្រឿងផ្សំ៖-ទឹកកកមួយកែវឬទឹកស្អាត​ចំនួន​១០០​មី​លី​លីត្រ
-ល្ពៅ​ចំនួន​១០០​ក្រាម
-ទឹកដោះគោ​ស្រស់​ចំនួន​២០០​មី​លី​លីត្រ
-ស្ករ​ចំនួន​មួយ​ភាគពីរ​ស្លាបព្រា​តូច(តាមការចូលចិត្ត)​។​

​របៀប​ធ្វើ៖ដំបូង​ត្រូវតែ​លាង​ល្ពៅ​ឲ្យ​ស្អាតចិត​សំបក​ចេញយក​គ្រាប់​ចេញហើយ​ចិត​ជា​ដុំៗ​ទើប​យក​ទៅ​ចំហុយ​។​
​ក្រោយពេល​ពីចំហុយ​រួច ​យក​វា​ទៅ​ដាក់​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក ដោយ​ដាក់​ទឹក​ចូល​ហើយ​ក្រឡុក​ចូលគ្នា​។​
​ក្រោយពេល​ដែល​ម៉ត់​រួច ដាក់​ទឹកដោះគោ​ស្រស់​ចូល រួម​ជាមួយ​ស្ករ​ក្រឡុក​ចូលគ្នាម្តងទៀត​ជា​ការ​ស្រេច៕

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។