ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដាំដុះ
-ត្រូវជ្រើសរើសកូនគូឆាយណាដែលមានសុខភាពល្អ ថ្លោសល្អ មិនត្រូវយកកូនដែលខ្ចី ឬចាស់ពេកទេ
-ត្រៀមរៀបចំផើងដំណាំ ដែលមានទំហំធំល្មម អាចជួយឱ្យដំណាំគូឆាយ ដុះលូតលាស់បានល្អ
-ដីមានជីជាតិ ដីមានលាយល្បាយជីកំប៉ុស្ត និងលាមកសត្វស្ងួត+ការដាំដុះ
-ចាក់ដីដំណាំ ដែលមានលាយល្បាយជីកំប៉ុស្ត និងលាមកសត្វស្ងួតក្នុងផើងដំណាំ
-យកកូនគូឆាយ មកកាត់ឫសចេញបន្តិចដើម្បីកុំឱ្យស្លឹកឡើងពណ៌ក្រហម ហើយយកទៅដាំដុះភ្លាម
-យកកូនគូឆាយដែលកាត់ឫសរួចរាល់ទាំងនោះមកដាំក្នុងផើងដំណាំ ក្នុងជំរៅរាក់ៗ ដោយដាំចន្លោះពីគុម្ពមួយទៅមួយ ប្រវែង២តឹក+ការថែទាំ
-រក្សាផើងដំណាំនៅក្នុងទីតាំងដែលមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់
-ស្រោចទឹកឱ្យបានទៀងទាត់ មួយថ្ងៃ២ដង (ព្រឹកម្តង ល្ងាចម្តង)
-ឧស្សាហ៍ជ្រុំគល់ ដកស្មៅ ដើម្បីការពាររោគ និងសត្វបំផ្លាញ+ការប្រមូលផល
-ជាទូទៅយើងអាចប្រមូលផលពីដំណាំគូឆាយ ក្នុងរយៈពេល៣ ទៅ ៤ខែក្រោយដាំដុះសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។