វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម (កាប់ជាដុំៗ), ខ្ទឹមបារាំង ១-២ផ្លែ, ប៉េងប៉ោះ ១-២ផ្លែ, ការ៉ុត ១ផ្លែ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៤-៥ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១-២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយកន្លះ, ម្រេចម៉ត់ ១ចុងស្លាបព្រាកាហ្វេ, ទឹកធម្មតា កន្លះកូនចាន, ស្លឹកខ្ទឹមហាន់។
វិធីធ្វើ៖
១.យកខ្ទឹមបារាំង, ប៉េងប៉ោះ និងការ៉ុត ហាន់ជាដុំៗ ឬចំណិតតាមចំណូលចិត្ត
២.ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់សាច់មាន់ចូលឆាអោយសាច់ឆ្អិនបន្តិច ហើយដាក់បន្លែ ខ្ទឹមបារាំង, ប៉េងប៉ោះ និងការ៉ុតចូលឆា ៤-៥ត្រលប់
៣.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ, ទឹកស៊ីអ៊ីវ, ទឹកប្រេងខ្យង, ស្ករស និងម្រេចម៉ត់ចូលឆាច្របល់ចូលគ្នាអោយសព្វ ហើយដាក់ទឹកចូលល្មមទុកអោយពុះ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។