ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រពាក់(ល្ពាក់)ជួយព្យាបាលជំងឺផ្សះ,ធ្លាក់ស,ជំនួយសុខភាពក្រោយឆ្លងទន្លេ,បាយឆ្ងាញ់,លើសឈាម និងគ្រុនចាញ់-ជម្ងឺថ្លើម….!!!

28-Jun-2019 11:36 AM

រូបភាព


ដោយ: Uddam

រពាក់(ល្ពាក់)ឈ្មោះវិទ្យាសាស្រ្តCalamus saicifolius Bec

រពាក់ជាវល្លិស្ថិតក្នុងអំបូរផ្តៅទាំងស្លឹកទាំងដើមនិងផ្លែមានរូបរាងដូចផ្តៅគ្រាន់តែវាតូចជាងផ្តៅដើមវាមានបន្លាមានទំហុំប៉ុនចង្កឹះពេលគេបកសំបកចេញមានស្លឹកទ្រវែងដូចស្លឹកប្ញស្សី។វាដុះជាធម្មជាតិនៅតាមដីទួលឬដំបូក។

ផ្លែវាទុំប៉ុនៗកូនដៃក្មេងពេលនៅខ្ចីពណ៌បៃតងពេលវាទុំពណ៌លឿងរស់ជាតិចត់លាយផ្អែម។រីឯដើមវាគេប្រើសំរាប់ក្រងជាកន្រ្តកនិងឧបករណ៍ផ្សេងៗសំរាប់ប្រើប្រាស់ក្នុងផ្ទះ។

+លក្ខណៈរុក្ខជាតិ៖ជាប្រភេទវល្លិសណ្ដានផ្ដៅ ដែលមានប្រវែងពី២ទៅ៤ម៉ែត្រមានបន្ទាត់ផ្ចិតពី៥ទៅ៨មម។

+ស្លឹក៖ដើមវាអាចយកទៅធ្វើកន្ត្រកឬរបស់ផ្សេងៗទៀត។ទងស្លឹកស្ទបអោបដើមមានបន្លាច្រើន។

+ផ្កា៖កញ្ចុំផ្កាចេញនៅប្រគាបស្លឹក ចុងមែកមានពណ៌បៃតងលឿង។

+កន្លែងដាំដុះ៖មូល អាចហូបបានពីទុំពណ៌លឿង ពេលខ្ចីពណ៌បៃតង។

+កន្លែងដាំដុះ៖ឬសគល់។

+សមាសធាតុគីមី៖មានTanninsច្រើន។

+ការព្យាបាល៖ព្យាបាលផ្សះធ្លាក់សជំនួយសុខភាពក្រោយឆ្លងទន្លេបាយឆ្ងាញ់លើសឈាមគ្រុនចាញ់ជម្ងឺថ្លើម។

+កំរិតប្រើ៖ស្ងួត១៥-២០ក្រាម។

+ផ្លែរពាក់ឬផ្លែផ្ដៅ អាចទទួលទានបាន មានរសជាតិចត់លាយផ្អែម ហើយ បើតាមឯកសារ វាក៏អាចជាថ្នាំព្យាបាលក្រពះ រាគរូស តែបើហូបវាច្រើន ក៏អាចបណ្តាលឲទល់លាមកផងដែរ។


+ដើមរពាក់អាចធ្វើសង្ហារឹម តុ កៅអី កន្ត្រក បង្គីរែកដីជាដើម។
+ក្នុងប្រវត្តិសង់បន្ទាយរបស់ស្តេចក្មេង បន្លារពាក់ឬបន្លាឆក់វៃ ជាស្តេចបន្លាមួយ នៃស្តេចបន្លាទាំង១០ ដែលត្រូវបានយកទៅសង់កំផែងព័ទ្ធជុំវិញ ហើយដែលទាក់ទងនឹងទេវកថានៃប្រវត្តិរបស់ព្រះនាង ផាត់សមុទ្រ ជាបុត្រីរបស់ស្តេចនាគ ។

បច្ចុប្បន្នដើមរពាក់ស្ទើរតែបាត់បង់ផុតពូជបន្តិចម្តងៗដែលយុវជនយុវតីអ្នកទីក្រុងមួយចំនួន មិនស្គាល់ឡើយ៕

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត