ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

ឆ្ងាញ់ម្លេះទេ ម្ជូរក្រសាំងបុក….!!!

28-Jun-2019 12:14 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

-ក្រសាំង២ផ្លែ

-ប្រហុក១ស្លាបព្រាបាយចិញ្ច្រាំឲ្យម៉ត់

-ម្ទេសទុំដាក់តាមចំណូលចិត្ត

-ខ្ទឹមសរ២-៣កំពឹស

-ប៊ីចេង១ចុងស្លាបព្រាកាហ្វេ

-អំបិល១ចុងស្លាបព្រាកាហ្វេ

របៀបធ្វើ៖

១.យកប្រហុកចញ្ច្រាំ ខ្ចប់ស្លឹក (ស្លឹកចេក ឬ ស្លឹកឈើផ្សេងៗ) ដុតអោយឆ្អិន។

២.លីងម្ទេសទុំ និង ខ្ទឹមសឲ្យឆ្អិនល្អ បន្ទាប់មកដាក់ចូលក្នុងត្បាល់ បុកឲ្យម៉ត់ ដាក់សាច់ក្រសាំង ប៊ីចេង និងអំបិលចូលរួចបុកម្តងទៀត

៣.ចុងក្រោយដាក់ប្រហុកដែលបានដុត ហើយបុកលាយបញ្ជូលគ្នាឲ្យសពល្អជាកាស្រេច។

++បញ្ជាក់ៈយើងអាចញ៉ាំជាមួយអន្លក់ ដូចជាទំពាំងស្ងោត្រប់ ត្រសក់ ស្ពៃក្តោប ត្រកួន និងបន្លែជាច្រើនទៀត៕

ប្រភព៖ផ្ទះមុខម្ហូប