ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ការជ្រើសរើសមាន់ លក្ខណៈជ្រើសរើស៤ផ្សេងៗគ្នា ក្នុងការចាប់ផ្តើមចិញ្ចឹមមាន់

28-Jun-2019 02:52 PM

រូបភាព


ដោយ: Uddam

ការចាប់ផ្តើមចិញ្ចឹមបក្សី – ការជ្រើសរើសមាន់: មាន់ គឺជាសត្វងាយស្រួលក្នុងការរកទិញ និងងាយស្រួលផ្លាស់ប្តូរទីកន្លែង ហើយមានលក្ខណៈជ្រើសរើស៤ផ្សេងៗគ្នា ក្នុងការចាប់ផ្តើមចិញ្ចឹម ។

Image may contain: birdImage may contain: bird and outdoor

១- កូនមាន់អាយុ ១ថ្ងៃ
នេះគឺជាវិធីសាស្ត្រមួយយ៉ាងសមញ្ញបំផុត នៃការចាប់ផ្តើមចិញ្ចឹម ឬជ្រើសរើសពូជបក្សី។

Image may contain: food

No photo description available.

គុណសម្បត្តិ : កូនមាន់អាយុ១ថ្ងៃ ត្រូវបានចិញ្ចឹមដោយខ្លួនឯងនូវសារធាតុ អាហារជាតិក្រហមរបស់វា ក្នុងរយៈពេល២ ឬ៣ថ្ងៃ ដូច្នេះវាមិនត្រូវការចំណី ឬទឹកក្នុងអំឡុងពេលដឹកជញ្ជូនយកទៅកន្លែងថ្មីទេ ។

Image may contain: birdImage may contain: bird

គុណវិបត្តិ : ក្នុងរយៈពេលដឹកនាំកូនមាន់យកទៅកន្លែងថ្មី វាអាចមានគ្រោះថ្នាក់ខ្លះដែរ ដូចជាកាថប់ខ្យល់ដែលបណ្តាលមកពីអាកាសធាតុក្តៅពេក ឬត្រជាក់ពេក។

Image may contain: birdImage may contain: bird

ថ្វីត្បិតតែកូនមាន់ត្រូវការកំដៅច្រើនជាងមនុស្សក៏ដោយ ក៏កូនមាន់មួយក្រុមចំនួន២៥ក្បាល បង្កើតបាននូវកំដៅគ្រប់គ្រាន់ និងមានសុវត្ថភាពនៅក្នុងប្រអប់សម្រាប់ដឹកជញ្ជូន បើសិនជាប្រអប់នោះត្រូវបានចោះឲ្យមានរន្ធ ដើម្បីឲ្យមានខ្យល់ចេញចូលបានល្អ ហើយសីតុណ្ហភាពបន្ទប់ត្រូវបានថែរក្សាបានជាមធ្យម។ ក្នុងការផ្តល់ចំណី និងទឹក គេចាំបាច់ត្រូវតែផ្តល់ បើសិនជាគេមានការពន្យាពេល ក្នុងការដឹកកូនមាន់លើសពី ២ទៅ ៣ថ្ងៃ។

No photo description available.Image may contain: bird and food

២– ការទិញស៊ុតមកភ្ញាស់

គេត្រូវទិញស៊ុតពីកន្លែងបង្កាត់ពូជល្អៗ ហើយត្រូវរកមធ្យោបាយភ្ញាស់យ៉ាងណាឲ្យបានល្អប្រសើរ ម្យ៉ាងវិញទៀតពងដែលទិញមកត្រូវវេចខ្ចប់ឲ្យបានល្អ ពីព្រោះពងមាន់ងាយបែកជាទីបំផុត ធាតុអាកាសប្រែប្រួលមិនចោទជាបញ្ហាដល់កូនមាន់ទេ។ ពងមាន់ដែលទិញបានហើយត្រូវយកមកភ្ញាស់ភ្លាមៗ កុំទុករហូតដល់រយៈពេល១អាទិត្យឲ្យសោះ ទោះបីសីតុណ្ហភាពត្រូវបានថែរក្សា ១០អង្សាសេជាមធ្យមក៏ដោយ។

No photo description available.

Image may contain: bird

– ការភ្ញាស់តាមរបៀបធម្មជាតិ : គឺជាការភ្ញាស់ដោយការក្រាបពង ទាមទាឲ្យមានមេក្រាបដូចជាមាន់ មាន់ទោ ទា ឬបក្សីដទៃៗទៀត។ ថ្វីត្បិតតែមេមាន់មួយក្រាបពង បានត្រឹមតែ១២ទៅ១៤ក៏ដោយជួនកាលមានបក្សីមួយចំនួនទៀត អាចភ្ញាស់បានច្រើនជាងនេះដែរ។

No photo description available.Image may contain: foodImage may contain: bird

– ការភ្ញាស់តាមបែបសិប្បនិម្មិត្ត: ដើម្បីភ្ញាស់កូនមាន់ឲ្យបានច្រើន តម្រូវឲ្យប្រើប្រាស់ប្រដាប់ភ្ញាស់តាមរបៀបបច្ចេកទេស ដើម្បីរៀបចំតាមបែបសិប្បនិម្មិត្ត។ ការទទួលបានជោគជ័យនូវវិធីនេះ អាស្រ័យទាំងស្រុងទៅលើភាពស្ទាត់ជំនាញ និងការថែរក្សារបស់អ្នកដំណើរការទូភ្ញាស់។

Image may contain: indoorImage may contain: food and indoor

បើសិនជាពងភ្ញាស់ នាំមកពីកន្លែងមិនមានជំងឺ គេត្រូវប្រយ័ត្នដោយការពារវាកុំដាក់លាយឡំ ជាមួយពងដ៏ទៃទៀតឲ្យសោះ។ អត្រាភាគរយនៃការភ្ញាស់បានល្អ គឺអាស្រ័យទៅលើភាពដែលអាចនឹងញាស់របស់ពង ការផ្តល់ចំណីដល់មេ លក្ខណៈរបស់ពង លក្ខណៈកកើតជីវិតនៃពង គឺកើតឡើតដោយសមាសភាពពូជ មេបា, រយៈពេលទុកពង និងសីតុណ្ហភាពមុនពេលភ្ញាស់។

Image may contain: indoorImage may contain: food

៣– ការទិញកូនមាន់

ការទិញកូនមាន់ដែលមានអាយុ៣សប្តាហ៍ ឬច្រើនជាងនេះ គឺជួយសម្រួលដល់អ្នកចាប់ផ្តើមចិញ្ចឹមមាន់ ដោយមិនចាំបាច់ត្រូវការឧបករណ៍ និងពេលវេលាដើម្បីភ្ញាស់ និងថែរក្សាកូនមាន់ទេ។ ការងារទាំងនេះរួមមាន : ការផ្តល់កំដៅ ការផ្តល់ដំណីអាហារ និងទឹក ជួនកាលគេអាចចាក់ថ្នាំការពារពេលវាមានអាយុ១ថ្ងៃ ។

Image may contain: foodImage may contain: birdNo photo description available.No photo description available.Image may contain: bird

៤– ការទិញមាន់ជំទង់

ការទិញកូនមាន់ជំទង់ ដែលមានអាយុប្រហែល ២០សប្តាហ៍ អាចបន្ថយការចិញ្ចឹមដល់អតិថិជនបានច្រើន ។

Image may contain: outdoor

គុណសម្បត្តិ : មាន់ឈ្មោល និងមាន់ញីដែលអន់ខ្សោយ ត្រូវបានជំរុះចោលមុនពេលទិញ។ គេអាចរើសយកឈ្មោលចេញ តាំងពីកូនមាន់មានអាយុបាន១ថ្ងៃ ដោយដាក់ប្រដាប់មើលភេទ ឬគេអាចមើលតាមខ្សែជីវិតមេបា ដែលមានលក្ខណ:ផ្សេងៗគ្នា ដោយពិនិត្យមើលរោមរបស់វា។ ការចាក់ថ្នាំការពារ និងការអនុវត្តន៍ការការពារជំងឺផ្សេងៗ ត្រូវបានបំពេញសព្វគ្រប់ ។

Image may contain: birdImage may contain: grass, bird, outdoor and natureImage may contain: outdoor and nature

គុណវិបត្តិ : គេត្រូវចំណាយថវិការច្រើន លើការទិញមាន់ទាំងនេះមកចិញ្ចឹម។

Image may contain: birdImage may contain: bird

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។