វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
វិធីធ្វើនំបញ្ចុកសម្លរការី
គ្រឿងផ្សំ៖
-ត្រីរសធំ១kg
-ខ្ទិះដូង១គីឡូ
-គ្រឿងបុកម៉ដ្ឋ
-ម្ទេសឆ្អើលចិញ្ច្រាំម៉ដ្ឋ
-កាពិ១ស្លាបព្រាបាយ
-ខ្ទឹមស
-បង្ការក្រៀម បុកម៉ដ្ឋ
+វិធីធ្វើ៖
១-ត្រីស្ងោរអោយឆ្អិនប៉េះឆ្អឹងចេញរួចបុកអោយម៉ដ្ឋ
២-ដាក់ប្រេងឆាក្នុងខ្ទះអោយក្តៅ បំពងខ្ទឹមស ដាក់ម្ទេសឆ្អើរលីងអោយឈ្ងុយចេញ
ពណ៍ក្រហមដាក់គ្រឿង លីងអោយឈ្ងុយរួចដាក់កាពិ ដាក់ត្រីនឹងបង្ការក្រៀមចូលលីងអោយឈ្ងុយទៀត។
៣-ក្រោយមកដាក់ទឹកខ្ទិះដូងចូលបន្តិចចូលរំងាស់អោយរីងទឹក។
៤-សាច់នឹងគ្រឿងដែលឆាហើយ ដួសដាក់ឆ្នាំងខ្ទិះដូងដាក់គ្រឿងផ្សំ ភ្លក់រស់ជាតិ តាមចំណូលចិត្ត រំងាស់អោយពុះលើកចុះ ស្រូបសម្លលើនំបញ្ចុកជាកាស្រេច៕
ប្រភពfb