ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើអាម៉ុកដូងខ្ចីពិសេស…!!

29-Jun-2019 02:59 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ -គ្រឿង បុកម៉ដ្ឋ
-ម្ទេសឆ្អើរចិញ្ច្រាំម៉ដ្ឋ
-សាច់ត្រីសុទ្ធមួយគីឡូកាត់ដុំៗ
-ទឹកត្រី៥ស្លាបព្រាបាយ
-អំបិល១ស្លាបព្រាកាហ្វេ


-ស្ករ ២ស្លាបព្រាបាយ
-ទឹកខ្ទិះដូង៣០០ml
-ម្សៅមី១ស្លាបព្រាបាយ
-ពងមាន់២គ្រាប់


-ទឹក
-ស្លឹកក្រូចហាន់ឆ្មារៗ
-សរសៃម្ទេសប្លោកទុំ ហាន់ឆ្មារៗ
-ដូងខ្ចីសម្រាប់ដាក់អាម៉ុក

+របៀបធ្វើ៖
១.ចាក់ប្រេងក្នុងខ្ទិះអោយក្ដៅ ដាក់ម្ទេសឆ្អើរឆាអោយចេញពណ៌ក្រហមល្អ ដាក់គ្រឿងបុកហើយចូរ កូរឆាអោយឈ្ងុយ ទើបដាក់ខ្ទិះដូង ចូលហើយកូរអោយសព្វ ទាល់តែឈ្ងុយទៀត។
២.ចាក់ទឹកត្រី ស្ករ អំបិល ចូល ហើយ កូរអោយសព្វ
៣.ចាក់ត្រីចូល កូរអោយសព្វ


៤.យកខ្ទិះដូង១០mlលាយទឹកពងមាន់និងម្សៅមីចាក់ចូលហើយកូរអោយសព្វទាល់តែទឹកឡើងខាប់រួចលើកចុះ
៥.សូមយកសាច់ត្រីកូរឆាជាមួយគ្រឿងចាក់ចូលផ្លែដូងទើបចំហុយប្រហែល១០នាទី ទៅ២០នាទីឆ្អិនល្អហើយរោយសរសៃស្លឹកក្រូចនិងម្ទេសពីលើ ដើម្បីលំអជាការស្រេច៕

ប្រភពfb