ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ

02-Jul-2019 03:57 PM

រូបភាព


ដោយ: Uddam

ជួយឲ្យផ្កា និងផ្លែអោយជាប់ច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់

+ធាតុផ្សំមានដូចជា៖ចេកទុំលឿង,ល្ពៅទុំលឿង,ម្នាស់ទុំ,ឳឡឹកទុំ,ល្ហុងទុំ,យក២គីឡូស្មើៗគ្នា,ទឹកកាកស្ករត្នោត ៤០-៥០ក្រាម EM ២០cc ទឹកស្អាត១០លីត្រ។


+វិធីធ្វើ៖-មិនចាំបាច់ត្រូវលាងធាតុផ្សំទាំងនោះទេ
-ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ២០លីត្រ
-ចាក់ទឹកកាកស្ករត្នោត EM និងទឹក១០លីត្រចូលកូរឲ្យសព្វ រួចបិទគម្របយកទុកក្នុងម្លប់ត្រជាក់ ត្រូវកូរវា១ថ្ងៃម្តង រក្សាទុករយៈពេល៧-៨ថ្ងៃយើងអាចដួសយកទឹកមកប្រើបាន។


-រក្សាវាទុកនៅកន្លែងត្រជាក់ និងស្ងួតយើងអាចប្រើប្រាស់វាបានរយៈពេល៣ខែ។
++សូមមើលពីវិធីប្រើ៖-យកទឹកថ្នាំអរម៉ូនចំនួន ២០cc លាយជាមួយទឹក១០លីត្ររួចបាញ់នៅពេលដើមដំណាំដើម្បីឲ្យវាចេញផ្កាមុនរដូវ បាញ់រាល់២-៣ថ្ងៃម្តង

ពេលវាចាប់ផ្តើមចេញពន្លកផ្កាត្រូវឈប់បាញ់
-ស្រោចនៅតាមគល់របស់វានៅពេលព្រឹកឬពេលល្ងាចចាប់ពីពេលដែលវាចាប់ផ្តើមចេញផ្ការហូតដល់ផ្លែចាស់នោះវានឹងមានផ្លែច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។