ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបដាំ​ដំណាំ​ននោងពស់ ឬ​ននោងទេស​

04-Jul-2019 09:59 AM

រូបភាព


ដោយ: Uddam

+ការរៀបចំ​ដាំ​ដុះ
-យក​ផើង​ដំណាំ​ដែលមាន​ទំហំ​ធំ​ល្មម លាង​សម្អាត រួច​ហាល​ក្រោម​កម្តៅ​ព្រះអាទិត្យ ដើម្បី​សម្លាប់​មេរោគ​ផ្សេងៗ​
-ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ដី​ផុស​ល្អ​
+ការជ្រើសរើស​ពូជ
-ពូជ​ដើម​ធន់​នឹង​ជំងឺ​
-ពូជ​ផ្តល់​ផល​រយៈពេល​ខ្លី (​ឆាប់​ផ្លែ​)-ពូជ​ផ្លែ​ធំ​ល្អ គ្មាន​ស្នាម​ទិច​របស់​សត្វ​ចង្រៃ​
-ពូជ​ដែល​កសិករ​ចូលចិត្ត​បរិភោគ និង​ទីផ្សារ​ត្រូវការ​
+ការដាំដុះ
-យក​ដី ដែល​រៀបចំ​រួច ចាក់​ចូល​ផើង​ដំណាំ
-យក​គ្រាប់​ពូជ​ននោង ដាក់​ដាំ​ក្នុង​រណ្តៅ ក្នុង​ជម្រៅ​មួយ​លិច​គ្រាប់-រួច​ស្រោច​ទឹក​ឱ្យ​ជោគ​
+ការថែទាំ
-ក្រោយ​ចេញ​ពន្លក ឬ​ក្រោយ​ដុះ​បាន​១៥​ថ្ងៃ ត្រូវ​ជ្រួយដី ដាក់​ជីកំប៉ុស្ត​បន្ថែម​
-ជួនកាល​គេ​កប់ដើម​ននោង ដើម្បី​បង្កើន​ឫស​ថ្មី ដែល​ធ្វើឱ្យ​ននោង​ផ្លែ​ច្រើន និង​មាន​អាយុ​វែង
-ពី​២០ ទៅ​២៥​ថ្ងៃ ននោង និង​បោះដៃ​រក​ទ្រើង ដូច្នេះ​យើង​ត្រូវ​ធ្វើ​ទ្រើង ២​ទៅ​៣​ថ្ងៃមុន​-ក្នុង​រដូវក្តៅ ស្រោច​ទឹក ពី​១ ទៅ​២​ដង ក្នុង​១​ថ្ងៃ បើ​នៅ​រដូវវស្សា មិន​ស្រោច​ទេ ព្រោះ​ននោង​មិន​ត្រូវការ​ទឹក​ច្រើន​ប៉ុន្មាន​ទេ​+ការប្រមូល​ផល
-ក្រោយ​ដាំ​ដុះ​រយៈពេល​ពី ៧០ ទៅ ៧៥​ថ្ងៃ យើង​អាច​ចាប់ផ្តើម​ប្រមូល​ជា​លើកដំបូង ។ ការប្រមូល​ផល​បាន​បន្ត​បន្ទាប់​ច្រើនដង អាស្រ័យ​ដោយ​យើង​ដាក់​ជី​ថែទាំ​បានល្អ។

+ការ​រក្សាទុក​ពូជ
-ទុក​ផ្លែ​ដែល​ធំ ហើយ​ថ្លោស​ល្អ គ្មាន​សត្វ​ល្អ​ត​ចង្រៃ​ទិច​
-ទុក​ផ្លែ​ឱ្យ​ទុំ​នៅ​ដើម​ឡើង​ក្រហម ហើយ​បេះ​យក​មក​ពុះ យក​គ្រាប់​ចេញ រួច​លាង​ទឹក​ឱ្យ​ស្អាត ហើយ​ហាលថ្ងៃ​ឱ្យ​ស្ងួត​រក្សាទុក។​សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។