ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកខ្យង (មានវីដេអូ)!

04-Jul-2019 04:35 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ខ្យងស្ងោរ ១,៥គីឡូ, ប៉េងប៉ោះ ៥-៨ផ្លែ ចិតជាចំណិត, សណ្តែកកួរ ៥កួរ កាត់ខ្លីៗ, ជីរណា កាត់ខ្លីៗ, ម្ទេសក្រៀម មួយដៃ (ដាក់ ឬមិនដាក់ក៏បាន), ម្ទេសស្រស់ ១០-១៣គ្រាប់, ខ្ទឹម ៥-៦កំពឹស, ក្រូចឆ្មារ ៣-៤ផ្លែ, ទឹកកាពិ ៤ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ខ្ទឹមស, ម្ទេសក្រៀម និងម្ទេសស្រស់បុកចូលគ្នា រួចដាក់ទឹកកាពិ, ទឹកត្រី, ស្ករ និងច្របាច់ក្រូចឆ្មារចូលកូរចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ប៉េងប៉ោះ, សណ្តែកកួរ និងខ្យងចូលច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ជីររណាចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច។ *សម្រាប់ម្ទេស និងក្រូចឆ្មារដែលធ្វើឲ្យរសជាតិហឹរជូរ អាចថែមថយតាមចំណូលចិត្តរបស់អ្នកបាន៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។