ឯកសារកសិកម្ម
រូបភាព
+វិធីទី១
-ដំសំបកគរឱ្យទន់ រួចដាក់ក្នុងស្នូកទឹកឱ្យមាន់ផឹក
+វិធីទី២
+ដំគល់ស្លឹកគ្រៃ ដាក់ត្រាំក្នុងស្នូកទឹកឱ្យមាន់ផឹក
+វិធីទី៣
-យកវល្លិ៍បណ្តូលពេជ្រ ដំឱ្យទក់ រួចដាក់ត្រាំទឹក បន្ទាប់មកយកអង្ករមកត្រាំ មុននឹងដាក់ឱ្យមាន់ស៊ី+វិធីទី៤
-យកមើមសាគូ និងដើមប្រមោយដំរីយកមកបុកលាយគ្នា រួចដាក់ក្នុងទឹកឱ្យមាន់ផឹក
+វិធីទី៥
-បុកស្លឹកស្តៅ១ក្តាប់ រួចលាយជាមួយទឹក១លីត្រ ។ បន្ទាប់មកយកអង្ករ ឬស្រូវ២-៣កំប៉ុងមកត្រាំក្នុងទឹកនេះ ១៥នាទី មុននឹងឱ្យមាន់ស៊ី+វិធីទី៦
-យកស្លឹកគ្រៃ សំបកគរ សំបកស្តៅ ទៅដាក់ត្រាំក្នុងទឹក ឬយកទៅស្ងោរ រួចដាក់ឱ្យមាន់ផឹក
+វិធីទី៧
-បុកមើមខ្ញី០.៥គីឡូក្រាម ខ្ទឹមស០.៥គីឡូក្រាម យកទៅលាយជាមួយស្ករ ០.៣គីឡូក្រាម ដាក់ត្រាំជាមួយទឹក០.៥លីត្រ រយៈពេល១៥ថ្ងៃ ហើយយកមកលាយជាមួយចំណីឱ្យមាន់ស៊ីសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។