វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ប្រហុក ២០០ក្រាម, គល់ស្លឹកគ្រៃ ៣គល់ ហាន់ស្តើងៗ, រំដេង ២ដុំតូច ហាន់ល្អិតៗ ឬចិញ្រ្ចាំ, ខ្ទឹមស ៥កំពឹស ហាន់ជាដុំតូចៗ, ខ្ទឹមក្រហម ៥មើមតូច ហាន់ស្តើង, ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃល្អិតៗ, ទឹកអំពិលទុំ ៦ស្លាបព្រាបាយ, ម្ទេសហុយ ៣ស្លាបព្រាបាយកន្លះ ឬម្ទេសក្រៀម, ស្ករស បន្តិច, បន្លែអន្លក់ ត្រសក់, ត្រប់, ស្ពៃក្តោប, សណ្តែកកួរ…(តាមចំណូលចិត្ត)។
វិធីធ្វើ៖
១.យកប្រហុកបេះឆ្អឹងចេញឲ្យស្អាត យកទៅចិញ្រ្ចាំរួចទុកមួយឡែក
២.ដាំខ្ទះដាក់ខ្ទឹមក្រហម, ខ្ទឹមស និងគល់ស្លឹកគ្រៃរំលីងមួយសន្ទុះកុំឲ្យខ្លោច
៣.យកត្បាល់ដាក់កល់ស្លឹកគ្រៃ, ខ្ទឹមក្រហម, ខ្ទឹមស និងរំដេងចូលបុកឲ្យម៉ត់ រួចដាក់ប្រហុក ដាក់ទឹកអំពិលទុំ, ម្ទេសហុយ ឬម្ទេសក្រៀម និងស្ករសចូលច្របល់ឲ្យសព្វ ហើយដាក់ស្លឹកក្រូចសើចចូលច្របល់ចូលគ្នា រួចហើយដួសដាក់ចានហូបផ្ទាប់ជាមួយអន្លក់ឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។