ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើមាន់ចំហុយសៀងហៃ!

08-Jul-2019 10:30 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ មាន់ ១ក្បាល, ខ្ញីចិញ្រ្ចាំ ១ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ៣កំពឹស, ម្ទេសក្រៀមហាន់ ៥-៦ផ្លែ, ម្ទេសហុយ ១ស្លាបព្រាកាហ្វេ, ម្រេចសៀងហៃ ១ស្លាបកាហ្វេ, ប្រេងម្ទេស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ទឹកស្ងោរមាន់ ១កូនចានចង្កឹះ, ល្ងស ១ស្លាបព្រាបាយ, សណ្តែកដីលីង ១ស្លាបព្រាបាយ, ជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹម។

វីធីធ្វើ៖

១.ដាក់ឆ្នាំងដាំទឹកឲ្យពុះ រួចដាក់មាន់ចូលចំហុយឲ្យឆ្អិនល្អប្រហែល កន្លះម៉ោង

២.យកទឹកស្ងោរមាន់លាយជាមួយទឹកស៊ីអ៊ីវ, ប្រេងម្ទេស, ប្រេងល្ង, ទឹកខ្មេះ, ខ្ញីចិញ្រ្ចាំ, ខ្ទឹមសចិញ្រ្ចាំ, ម្រេច, ស្ករ, ម្ទេសក្រៀម និងម្ទេសហុយចូលលាយចូលគ្នាឲ្យសព្វ រួចយកដាក់រម្ងាស់ឲ្យពុះប្រហែល ១-២នាទី

៣.បន្ទាប់ពីមាន់ចំហុយឆ្អិនហើយយកមាន់កាប់ជាដុំធំៗល្មម រួចរៀបដាក់ចានសំរាប់ទទួលទានឲ្យស្អាត រួចយកទឹកជ្រលក់ដែលរម្ងាស់ហើយស្រោចពីលើសាច់មាន់ បន្ទាប់មកដាក់សណ្តែកដីលីង, ល្ងស និងជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹមពីលើជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។