ឯកសារកសិកម្ម
រូបភាព
+គ្រឿងផ្សំ
-ដើមផ្កាស្បៃរឿង ៤គុម្ព-សំបកស្តៅ ១៥ គីឡូក្រាម-សំបកកន្ទួត ១៥ គីឡូក្រាម-រំដេង ៣ ខាំ
-មើមក្តួច ៥ គីឡូក្រាម-មើមម្រះព្រៅភ្នំ ២ គីឡូក្រាម-វល្ល៍បណ្តូលពេជ្រ ១៥ គីឡូក្រាម
-ដើមប្រមាត់មនុស្ស ៣ គីឡូក្រាម-ផ្លែស្លាក់ ១៥ គីឡូក្រាម-ខ្លឹមស ១ គីឡូក្រាម+វិធីផ្សំ
-យកធាតុផ្សាំទាំងអស់ ទៅបុក ឬដំឱ្យទក់ រួចដាក់ក្នុងពាងធំមួយ ដោយចាក់ទឹកឱ្យលិចធាតុផ្សំទាំងនោះ រួចត្រាំវាទុកក្នុងរយៈពេល១៥ ទៅ២០ថ្ងៃ ទើបយកទៅប្រើ
-ក្រោយពីផ្សំរួចរាល់ហើយ យកទឹកថ្នាំនេះ ទៅទុកនៅក្រោមម្លប់ ហើយបើកគម្របពាង កូរមួយថ្ងៃម្តង ដើម្បីឱ្យថ្នាំឆាប់កាច់+វិធីប្រើ
-ស្រោចទៅលើដំណាំបន្លែគ្រប់ប្រភេទ មានដូចជា ស្ពៃ ខាត់ណា ត្រកួន ជាដើម
*ក្នុងការប្រើ ត្រូវលាយថ្នាំទៅតាមអាយុដំណាំ ៖
-ដំណាំនៅតូចកម្ពស់ ១ ទៅ ២តឹក យកទឹកថ្នាំ ១លីត្រ លាយជាមួយទឹក ១០លីត្រ-ដំណាំធំ ត្រូវលាយទឹកថ្នាំ ១លីត្រដដែល ជាមួយទឹក ៨លីត្រ (បន្ថយ)
-គេប្រើថ្នាំនេះ ស្រោចរៀងរាល់៣ទៅ៥ថ្ងៃម្តង ស្រោច នៅពេលល្ងាចត្រជាក់-នៅពេលព្រលឹម ទើបស្រោចទឹកធម្មតាលាងតាមក្រោយ
-ការធ្វើដូច្នេះ ដើម្បីកុំឱ្យស្រពោនស្លឹក នៅពេលត្រូវកម្តៅថ្ងៃ
-ត្រូវផ្អាកការស្រោចទឹកថ្នាំ មុនពេលប្រមូលផលបាន១សប្តាហ៍សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត