ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបធ្វើឲ្យកូនល្ហុងឈ្មុលឲ្យក្លាយជាល្ហុងញី

10-Jul-2019 10:30 AM

រូបភាព


ដោយ: Uddam

-យកគ្រាប់ល្ហុងមកបណ្តុះនៅលើថ្នាលបណ្តុះកូន
-ចំពោះថ្នាលបណ្តុះកូនត្រូវរៀបចំដីកំប៉ុស្តិដាក់លើថ្នាលដែលទ្រាប់ដោយបន្ទះក្តារ​​ រឺ ស័ង្កសីក្រាលនៅនឹងបាត ដោយដាក់ដីកំប៉ុស្តិស្តើង០.៥តឹក(៥០ ស.ម)
-កាលណាដាក់ដីក្រាស់ពេកឬសល្ហុងនឹងដុះត្រង់ ហើយវានឹងមិនបែកឬសច្រើនទេ
-ត្រូវជ្រើសរើសយកល្ហុងដែលមានផែ្លទុំល្អ​នៅដើម រួចយកផ្លែមកកាត់យកតែពាក់កណ្តាលនៃផ្លែ ដោយយកគ្រាប់ក្នុងផ្លែផ្នែកខាងក្រោម ដោយមិនត្រូវយកផ្នែកជាប់នឹងកន្ត្រង់ទេ ព្រោះគ្រាប់ពុំពេញល្អ-មុននឹងយកកូនល្ហុងទៅដាំត្រូវធ្វើអោយកូនល្ហុងមាន​ឬស​ច្រើន​ក្លាយជាកូនញីសិន
-ក្រោយពីសាបគ្រាប់ពូជបាន​ ១៥​ ថ្ងៃត្រូវពិនិត្យមើលថា ថាតើឬសល្ហុងច្រើនរឺ ឬសតែមួយ
-​បើឬសតែមួយត្រូវកាត់ក្តិច ពាក់កណ្តាលនៃឬសចោលរួចដាក់បណ្តុះក្នុងកន្រ្តោង រឺ​ ថង់សិន រួចយកទៅដាំដោយមិនត្រូវទុកយូរ​អោយលើសពី​១៥ ទៅ ២០ ថ្ងៃទេ
-រាល់ការដកកូនល្ហុងពីថ្នាលទៅដាំត្រូវធ្វើយ៉ាងណាកុំអោយដាច់ឬស ដែលនាំអោយល្ហុងក្លាយជាល្ហុងឈ្មោលវិញសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត