ឯកសារកសិកម្ម
រូបភាព
-ប្រើប្រាស់ជីកំប៉ុស្ត (ជីដែលផ្សំពីជីធម្មជាតិផ្សេងៗ ហើយទុកឱ្យពុកល្អ) ដើម្បីឱ្យដីផុស និងអាចរក្សាសំណើមបានល្អ
-មិនគួរដាំដំណាំមុខដដែលៗលើដីដដែលទេ គឺត្រូវដាំឆ្លាស់មុខដំណាំតាមរដូវ-គួរដាំដំណាំជីស្រស់បៃតង ដើម្បីយកស្លឹកធ្វើជាជីដល់ដី
-គ្របដីជាប្រចាំ ដើម្បីការពារដីពីការរងនូវកំដៅថ្ងៃខ្លាំង ដើម្បីរក្សាសំណើមក្នុងដីឱ្យបានល្អ និងការពារនូវការហូរសឹកនូវស្រទាប់ដីខាងលើ-មិនត្រូវប្រើជីគីមី និងថ្នាំពុលទេ ព្រោះវានាំឱ្យប៉ះពាល់ដល់សត្វល្អិតដែលរស់នៅក្នុងដី(ឧទាហរណ៍ជន្លេន)
– ប្រសិនបើដីនោះខ្សាច់ពេក ត្រូវបន្ថែមដីឥដ្ឋ ឬដីដំបូកខ្លះៗ(តែបើដីឥដ្ឋពេក គេអាចបន្ថែមដីខ្សាច់ខ្លះៗ)
-ប្រសិនបើដីនោះដីជាំទឹកខ្លាំង ត្រូវធ្វើប្រព័ន្ធរំដោះទឹក តាមរយៈការជីកជាកូនប្រឡាយ ឬចង្អូរនៅក្នុងសួនសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត