ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបធ្វើផ្អកកំពឹសឲ្យមានរសជាតិឆ្ងាញ់

16-Jul-2019 10:14 AM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-កំពឹស ១គីឡូក្រាម, អំបិលម៉ដ្ឋ ១៧០ក្រាម (១,៧ខាំ អំបិលគ្មានជាតិអ៊ីយ៉ូត), ស្ករត្នោត ១៥០ក្រាម (១,៥ខាំ) និងអង្ករលីងប្រហែល ៥០ក្រាម (កន្លះខាំ)-មើមរំដេង ១០០ក្រាម (១ខាំ) និងក្រឡកែវ ឬក្រឡ​ធ្វើ​ពី​ឥដ្ឋសំរាប់ដាក់ផ្អកកំពឹស+របៀបធ្វើ
-យកកំពឹសលាងទឹក និងរើសសំរាមកំទេចកំទី និងកូនសត្វល្អិត ដែលនៅលាយឡំជាមួយកំពឹសចេញ​ឲ្យ​ស្អាត រួចដាក់ទៅក្នុងកញ្ច្រែងឲ្យស្រស់ទឹក
-បន្ទាប់មកយកកំពឹសមកប្រលាក់ជាមួយអំបិលឲ្យសព្វ រួចដាក់ចូលទៅក្នុងក្រឡទុកវាចោល ៥ ទៅ ៧​ថ្ងៃ ទើបយកវា​មក​ចាវ-យកស្ករត្នោតមកដាក់ក្នុងឆ្នាំងកូរលើភ្លើងរហូតឡើងក្រហម ហើយចាក់ទឹកកន្លះកែវកាហ្វេចូលទុក​ឲ្យវា​ពុះ ទើបលើកចុះទុកឲ្យត្រជាក់
-យករំដេងមកចិតសំបកលាងទឹកឲ្យស្អាត ហើយបុកវាឲ្យម៉ដ្ឋ
-យកអង្ករលីងមកកិនឲ្យម៉ដ្ឋ-យកកំពឹសដែលបានប្រលាក់អំបិលរក្សាទុក ៥ ទៅ ៧ថ្ងៃនោះមកចាវ ដោយចាក់ទឹកស្ករ អង្ករលីង និង​រំដេង ដែលបានរៀបចំរួចខាងលើចូល ហើយច្របល់វាឲ្យចូលគ្នាសព្វសាច់ រួចដាក់ចូលក្នុងក្រឡ​ទុក
-រយៈពេល ១០ ទៅ ១៥ថ្ងៃក្រោយមក ផ្អកកំពឹសឡើងជូរល្មមអាចយកមក​ហូប​បានហើយ
+ការប្រើប្រាស់
-ដួសផ្អកកំពឹសចេញពីក្រឡដោយប្រើស្លាបព្រាស្ងួត ដើម្បី​ជៀសវាងការដុះផ្សិត និងឆាប់ជូរខ្លាំង-យើងអាចយកផ្អកកំពឹសមកហូបផ្ទាល់ដោយគ្រាន់តែ លាយជាមួយនឹងខ្ញីដែលហាន់ល្អិតៗ ថែមស្ករ និងទឹក​ក្រូច​​ឆ្មារតាមការចូលចិត្ត ហើយផ្ទាប់ជាមួយអន្លក់ដូចជា ពពាយ ត្រសក់ ត្រប់។ល
-ម្យ៉ាងទៀត យើងក៏អាចយកវាមកចាវជាមួយនឹងល្ហុង ដូចជាម៉ាំល្ហុងបានដែរ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។